ព័ត៌មានអន្ដរជាតិ
៣ ថ្ងៃហើយ មហាវិថីក្នុងទីក្រុងអ្នកមាន ឌូបៃ នៅតែជាដងទន្លេ
រយៈពេល ៣ ថ្ងៃមកហើយ អារ៉ាប់រួមនៅតែក្រពុលមុខមិនទាន់អាចដោះស្រាយបញ្ហាការជន់លិច បន្ទាប់ពីព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៧៥ ឆ្នាំកាលពីថ្ងៃអង្គារកំពុងនាំឲ្យផ្នែកជាច្រើនរបស់ប្រទេសស្ថិតក្នុងភាពជាប់គាំង ជាពិសេសមហាវិថីនៅទីក្រុងឌូបៃកំពុងប្រែក្លាយទៅជាដងទន្លេ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ ។

នៅទីក្រុងឌូបៃ ប្រតិបត្តិការនៅព្រលានយន្តហោះ ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់ក្នុងប្រទេស នៅតែរងផលប៉ះពាល់ ក្រោយពេលដែលព្យុះភ្លៀងបានបង្កការជន់លិចផ្លូវរត់របស់យន្តហោះ ហើយក្រុមហ៊ុនត្រូវបង្ខំចិត្តបង្វែរជើងហោះហើរ ពន្យារពេល ក៏ដូចជាលុបចោលជើងហោះហើរជាដើម ខណៈពលរដ្ឋនៅក្នុងទីក្រុងបើកបររថយន្តសេរ៊ីទំនើបៗទាំងទឹកលិចផ្លូវ ឯអ្នកខ្លះទៀតបង្ខំចិត្តទុករថយន្តចោលនៅក្នុងទឹកទាំងស្ដាយក្រោយ ។
ទន្ទឹមនោះ ទោះបីជាកម្រិតភ្លៀងធ្លាក់កាលពីថ្ងៃអង្គារមានការថមថយក៏ដោយ ប៉ុន្តែការរំខាននានានៅតែបន្តកើតមាននៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមហ៊ុន Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់របស់ប្រទេស បានផ្អាកការឆែកអ៊ីន (Check-in) សម្រាប់អ្នកដំណើរដែលចង់ចាកចេញពីអាកាសយានដ្ឋានឌូបៃ ស្របពេលដែលយន្តហោះរបស់ក្រុមហ៊ុនព្យាយាមបើកទាំងទឹកកំពុងលិចផ្លូវរត់ ។

ស្របពេលជាមួយគ្នានេះ អ្នកជំនាញអាកាសធាតុក៏បានចេញការព្រមានផងដែរថា ការប្រែប្រួលអាកាសធាតុជាឫសគល់នាំឲ្យសីតុណ្ហភាព ក៏ដូចជាសំណើមកើនឡើង ដូច្នេះហើយទើបមានហានិភ័យនៃការជន់លិចនៅក្នុងផ្នែកខ្លះនៃតំបន់ឈូងសមុទ្រ ជាពិសេសនៅក្នុងប្រទេសអារ៉ាប់រួមតែម្ដង ហើយបញ្ហាទាំងប៉ុន្មានអាចនឹងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសអ្នកមានមួយនេះ ដោយសារកង្វះខាតហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូដើម្បីរំដោះទឹកភ្លៀងដែលធ្លាក់ខ្លាំងបែបនេះ ។
គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧៥ ឆ្នាំ ខណៈគ្រោះធម្មជាតិនេះទៀតសោតក៏បានផ្ដាច់យកជីវិតបុរសចំណាស់ម្នាក់វ័យ ៧០ ឆ្នាំផងដែរ បន្ទាប់ពីរថយន្តរបស់គាត់ជាប់គាំនៅក្នុងជំនន់ទឹកភ្លៀងភ្លាមៗនៅក្នុងទីក្រុង Ras Al Khaimah ភាគខាងជើងរបស់ប្រទេស ៕



សូមទស្សនាវីដេអូ!
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ភ្លៀងធ្លាក់មិនប្រណីដៃនៅ អារ៉ាប់រួម ចាប់ផ្ដើមផ្ដាច់យកជីវិតមនុស្ស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


