ព័ត៌មានអន្ដរជាតិ
ស្ថានីយរថភ្លើងដែល ចិន គ្រោងសាងសង់ រងការរិះគន់ថា មានរាងដូចសំឡីអនាម័យ
គេហទំព័រ todayonline កាលពីថ្ងៃទី២១ ខែមេសានេះបានរាយការណ៍ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមចិនកំពុងរិះគន់យ៉ាងដំណំ បន្ទាប់ពីស្ថានីយរថភ្លើងថ្មីក្នុងទីក្រុងណានជីង នៃខេត្ត Jiangsu គ្រោងនឹងសាងសង់ បែរជាមានរូបរាងស្រដៀងទៅនឹងសំឡីអនាម័យស្រ្តី។

កន្លងមក ចិនបានប្រកាសថាខ្លួនគ្រោងនឹងសាងសង់ស្ថានីយរថភ្លើងថ្មីនៅណានជីង ហើយបានបង្ហាញគំនូរព្រាងដែលបំផុសគំនិតដោយ Plum Blossom ដែលជាផ្កាតំណាងឲ្យទីក្រុង ប៉ុន្តែអ្នកលេងអ៊ីនធឺណិតចិនជាច្រើនបានបញ្ចេញមតិក្នុងទិសដៅដូចគ្នាថា រូបភាពដែលគេបានឃើញមិនដូចផ្កា Plum ទេ ប៉ុន្តែដូចជាសំឡីអនាម័យរបស់ស្រ្តីច្រើនជាង។
ក្នុងនោះផងដែរ មានមតិខ្លះបញ្ចេញទាំងអស់សំណើចថា បើទោះបីជាស្ថាបត្យករព្យាយាមបកស្រាយយ៉ាងណា តែចំពោះភ្នែកមហាជនគ្រប់គ្នាសុទ្ធតែមើលឃើញដូចៗគ្នាថា វាជារូបរាងសំឡីអនាម័យ ហើយម្នាក់ៗថែមទាំងចោតសួរទៅវិញថា អ្នកសាងសង់គិតអ្វី? ឬមួយគេចង់ប្រើវាជាឱកាសធ្វើយុទ្ធនាការឲ្យសង្គមយល់ដឹងពីបញ្ហាបញ្ចប់ភាពអៀនខ្មាសពេលមករដូវ?”

យោងតាមរបាយការណ៍ដដែលក៏បានបញ្ចាក់ទៀតថា ស្ថានីយ៍រថភ្លើងនេះត្រូវបានអនុម័តសម្រាប់ការសាងសង់ដោយ រដ្ឋាភិបាលនៃខេត្ត Jiangsu និងក្រុមហ៊ុនផ្លូវដែករដ្ឋចិន។ វាគ្រោងនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទីពីរនៃឆ្នាំ ២០២៤ ជាមួយនឹងថវិកាសាងសង់ចំនួន ២០ ពាន់លានយន់ គ្របដណ្តប់លើផ្ទៃដីជាង ៣៧.៦គីឡូម៉ែត្រការ៉េ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលស្ថាបត្យកម្មនៅក្នុងប្រទេសត្រូវបានរិះគន់ ដោយសារតែចិនមានប្រវត្តិនៃអគារដែលមានរូបរាងចម្លែកៗច្រើន ដែលបង្កឲ្យមានការជជែកដេញដោលតាមអ៊ីនធឺណិតជារឿយៗ។កន្លងមកអគារ CCTV ក្នុងទីក្រុងប៉េកាំង ក៏ធ្លាប់ត្រូវបានគេមើលឃើញថា មើលទៅដូចជាខោខ្លីរបស់អ្នកប្រដាល់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


