Connect with us

ព័ត៌មានអន្ដរជាតិ

មក​ដឹង​​ពី​ទំហំ​ទឹក​ប្រាក់​សរុប​នៃ​កំពូល​សេដ្ឋី​៥​​រូប​នៅ​វៀតណាម

បានផុស

នៅ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​អាមេរិក Forbes កាល​​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​កន្លង​ទៅ បាន​បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​មហា​សេដ្ឋី​​ទាំង​៥​រូប​នៅ​វៀតណាម មាន​ចំនួន​សរុប​ ១២,៤​ពាន់​លានដុល្លារ។

ឈរ​នៅ​លេខ​រៀង​​ទី​១​​គឺ​លោក Pham Nhat Vuong ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Vingroup។ លោក​​គឺ​ជា​បុគ្គល​ដែល​មាន​ជាង​គេ​បង្អស់​នៅ​វៀតណាម ជាមួយ​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៤,៣​ពាន់​លាន​ដុល្លារ។ លោក Vuong បាន​រៀន​សូត្រ​នៅ​រុស្ស៊ី ហើយ​បង្កើត​ក្រុមហ៊ុន​​ផលិ​ត​មី នៅ​អ៊ុយក្រែន​ អំឡុង​ទសវត្ស​​ទី​៩០។ ត្រឡប់​ចូល​មក​វៀតណាម​វិញ លោក​បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​​ Vingroup ដែល​ជា​​សម្ព័ន្ធ​ក្រុមហ៊ុន​ធំ​បំផុត​នៅ​ក្នុង​ប្រទេស ដោយ​​ផ្ដោត​សំខាន់​លើ​វិស័យ​អចលនទ្រព្យ និង​រថយន្ត​អគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពី​ក្រោយ​លោក Vuong គឺ​ជា​លោក​ស្រី Nguyen Thi Phuong Thao ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ជញ្ជូន​ Vietjet។ លោក​ស្រី​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ២,៨​​ពាន់​លាន​ដុល្លារ ហើយ​​ត្រូវ​គេ​ចាត់​ទុក​ជា​ស្ត្រី​ដែល​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​​ប្រទេស​វៀតណាម។ Vietjet របស់​លោក​ស្រី Thao បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១១ ហើយ​ចាប់​ដំណើរការ​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ​២០១៧។ ក្រៅ​តែ​ពី​ Vietjet លោក​ស្រី​ក៏​មាន​ការ​បណ្ដាក់​ទុន​នៅ​ក្នុង​ធនាគារ HDBank និង​គម្រោង​អចលនទ្រព្យ​មួយ​ចំនួន​ផង​ដែរ។

ជាមួយ​ទ្រព្យ​សម្បត្តិ​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ លោក Tran Dinh Long បាន​ក្លាយ​ជា​សេដ្ឋី​កំពូល​លំដាប់​ថ្នាក់​ទី​៣​នៅ​វៀតណាម។ លោក​ជា​​ប្រធាន​ក្រុមហ៊ុន​ផលិត​ដែក Hoa Phat ដែល​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​១៩៩២ នៅ​តំបន់​សេដ្ឋកិច្ច Dung Quat។ ជំនួញ​​​របស់​លោក Long ចេះ​​តែ​រកស៊ី​កាក់កប ព្រោះ​តែ​​តម្រូវការ​ដែក​​ក្នុង​ប្រទេស​មាន​សន្ទុះ​ការ​កើន​ឡើង​ជា​​ខ្លាំង។

លោក Ho Hung Anh ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ១,៨​ពាន់​លាន​ដុល្លារ បាន​ឈរ​នៅ​លេខ​រៀង​​លំដាប់​​ថ្នាក់​ទី​៤។ លោក​ជា​ប្រធាន​​ធនាគារ​កម្ចី​ប្រាក់ Techcombank ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​កម្ចី​ប្រាក់​ឯកជន​​ធំ​ជាង​​គេ​នៅ​វៀតណាម។ ក្រៅ​ពី​វិស័យ​ធនាគារ​ លោក​ក៏​មាន​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​​មូលធន​ទីផ្សារ Masan Group ផង​ដែរ។

ប្រធាន​ក្រុមហ៊ុន​ផលិតរថយន្ត Thaco មាន​ឈ្មោះ​នៅ​លេខ​រៀង​ទី​៥ ជា​មហាសេដ្ឋី​នៅ​វៀតណាម។ លោក Tran Ba Duong មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ១,២​ពាន់​លាន​ដុល្លារ។ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ជួលជុស​រថយន្ត​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​បាន​បង្កើត​ Thaco ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៧។ ក្រុមហ៊ុន​លោក Duong ដំបូង​ឡើយ​ផលិត​និង​លក់​រថយន្ត​ដោយ​ខ្លួន​ឯង តែ​បន្ទាប់​មក​ក៏​បាន​ចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ទៀត​​មាន​ដូចជា Kia, Mazda និង Peugeot ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤៤ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម