ព័ត៌មានអន្ដរជាតិ
ស្លាប់៣៥នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅទីក្រុង Rafah
យ៉ាងហោចណាស់មនុស្ស៣៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអ៊ែលទៅលើទីក្រុង Rafah កាលពីថ្ងៃអាទិត្យទី២៧ ខែឧសភាម្សិលមិញ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលនៅក្នុងតំបន់ហ្គាហ្សា។

បើតាមមន្ត្រីនៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារបានធ្វើឡើងចំជុំរុំភៀសខ្លួន ដែលមានជនស៊ីវិលស្នាក់នៅ។ ដោយឡែកចំពោះកងកម្លាំងការពារអ៊ីស្រាអ៊ែលវិញ បានប្រាប់ថា នៅក្នុងប្រតិបត្តិការវាយប្រហារ ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ចំនួន២នាក់របស់ក្រុមហាម៉ាស។
លោក Benjamin Netayahu បានប្រកាសថា លោកនឹងបន្តវាយលុកទាល់តែបង្ក្រាបក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឲ្យអស់ បន្ទាប់ពីក្រុមនេះបានធ្វើការវាយប្រហារលើអ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតជាង ១ ២០០នាក់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរូបនេះ មិនបានខ្វល់ខ្វាយពីសម្ពាធអន្តរជាតិចំពោះបទឈប់បាញ់ ឬក៏ការឈរក្នុងអរិភាពយោធាឡើយ ដែលទង្វើនេះបានបង្កឲ្យប្រជាជនហ្គាហ្សាជិត ៣៦ ០០០នាក់បានស្លាប់។

ថ្ងៃដែលតុលាការ ICJ មានមូលដ្ឋាននៅទីក្រុងឡាអេចាត់វិធានការបណ្ដោះអាសន្ននេះ ក៏ជាថ្ងៃដែលអ៊ីស្រាអែលប្រកាសពីប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយអ៊ីស្រាអែលថែមទាំងបញ្ជាក់ទៀតថា កម្លាំងទ័ពរបស់ខ្លួនបានកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅទីក្រុង Rafah និងក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ទៀតនៅទក្រុង Jabalia ភាគខាងជើងហ្គាហ្សា៕
ដោយ៖ ឈាង
អានបន្ថែម៖ អ៊ីស្រាអែល បិទភ្នែកខ្ទប់ត្រចៀកបន្តវាយប្រហារនៅទីក្រុង Rafah ផ្គើនតុលាការ ICJ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


