ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាល តៃវ៉ាន់ ច្រានចោលកំណែទម្រង់សភាដែលកំពុងផ្ទុះការតវ៉ា
គណៈរដ្ឋមន្ត្រីរបស់តៃវ៉ាន់នឹងច្រានចោលច្បាប់ដែលក្រុមប្រឆាំងបានអនុម័តកាលពីថ្ងៃទី២៨ ខែឧសភា ស្តីពីកំណែទម្រង់សភា ដែលរហូតមកដល់ពេលនេះបានទាញឲ្យមនុស្សរាប់ម៉ឺននាក់ផ្ទុះការតវ៉ាតាមដងផ្លូវ និងការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភានេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីបានលើកឡើងថា ច្បាប់នេះអាចបំពានរដ្ឋធម្មនុញ្ញ និងការបំបែកអំណាចរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ហើយនឹងបញ្ជូនត្រឡប់ទៅសភាដើម្បីពិចារណាឡើងវិញ ។
គួរបញ្ជាក់ថា ការតវ៉ាដែលជួនកាលមានការប្រឈមមុខគ្នាដោយហិង្សានៅក្នុងសភាជុំវិញការកែទម្រង់នេះ បាននិងកំពុងកើតឡើងប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដើម្បីជះឥទ្ធិពលលើនយោបាយកោះនេះ និងបំបែកមតិសាធារណៈរបស់តៃវ៉ាន់ ។
បើទោះបីជា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់លោក Lia Ching-te បានឈ្នះការបោះឆ្នោតខែមករា ប៉ុន្តែគណបក្សនេះបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា ខណៈគណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) រួមជាមួយគណបក្សប្រជាជនតៃវ៉ាន់ រួមគ្នាមានអាសនៈច្រើនជាងគេ ។

ពាក់ព័ន្ធនឹងកំណែទម្រង់របស់សភាបានផ្តល់អំណាចដល់សមាជិកសភាក្នុងការស្នើសុំឲ្យយោធា ក្រុមហ៊ុនឯកជន ឬបុគ្គលនានាបញ្ចេញព័ត៌មានដែលចាត់ទុកថាពាក់ព័ន្ធនឹងសមាជិកសភា ខណៈកំណែទម្រង់នេះក៏មានការដាក់ទោសឧក្រិដ្ឋលើមន្ត្រីរដ្ឋាភិបាលដែលមើលងាយសមាជិកសភា និងធ្វើឲ្យបទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ ហើយតម្រូវឲ្យប្រធានាធិបតីផ្តល់របាយការណ៍ទៀងទាត់ដល់សភា និងឆ្លើយសំណួរសមាជិកសភា ។
គួរបញ្ជាក់ថា គណបក្ស DPP និងអ្នកតវ៉ាជាច្រើននាក់បានចោទប្រកាន់បក្ស KMT ម្តងហើយម្តងទៀតស្ថិតនៅក្នុងសម្ព័ន្ធភាពជាមួយទីក្រុងប៉េកាំងក្នុងការព្យាយាមរំលោភលើច្បាប់នេះ ។ មេដឹកនាំជាន់ខ្ពស់របស់បក្ស KMT ជាច្រើននាក់បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាទំនាក់ទំនងជាមួយចិន ។ ទោះបីជាយ៉ាងណា បក្ស KMT បានបដិសេធយ៉ាងដាច់អហង្ការថា មិនគាំទ្រទីក្រុងប៉េកាំង ហើយអះអាងថាកំណែទម្រង់សភាគឺសំដៅធ្វើឲ្យប្រសើរឡើងនូវការទទួលខុសត្រូវរបស់រដ្ឋាភិបាលប៉ុណ្ណោះ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


