ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អះអាងថា ចំណាប់ខ្មាំង ៤នាក់ទៀតហើយ ស្លាប់ក្រោមដៃ ក្រុមហាម៉ាស
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃអង្គារទី៤ខែមិថុនា, ពេលនេះប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់ចំណាប់ខ្មាំងចំនួន៤នាក់ទៀតហើយ ក្រោមដៃក្រុមហាម៉ាស។
កងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អះអាងថា អ្នកទាំង៤ បានស្លាប់ជាមួយគ្នាក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ប៉ុន្តែបច្ចុប្បន្ន សាកសពពួកគេកំពុងស្ថិតក្នុងដៃចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីននៅឡើយ។
ស្របពេលជាមួយគ្នានោះដែរ លោក Daniel Hagari ដែលជាអ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ខ្មាំងជាបុរសទាំង៤នាក់ មានឈ្មោះ Nadav Popplewell អាយុ៥១ឆ្នាំ, Chaim Peri អាយុ៧៩ឆ្នាំ, Yoram Metzger អាយុ៨០ឆ្នាំ,និង Amiram Cooper អាយុ៨៥ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ព័ត៌មានលម្អិតអ្វីឲ្យលើសនេះទេ ហើយក្រុមហាម៉ាស ក៏មិនទាន់ចេញមុខអះអាងអំពីរឿងនេះដែរ។
សូមជម្រាបជាថ្មីថា ក្រុមហាម៉ាស បានបើកការវាយប្រហារឆ្លងដែន ចូលភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ១ ២០០នាក់ និងចាប់ ២៥១នាក់ទៀតជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែល ក៏បើកយុទ្ធនាការវាយសន្ធាប់មិនប្រណីដៃនៅតំបន់ហ្គាហ្សា ដោយគិតត្រឹមពេលនេះ បានសម្លាប់ជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៣៦ ៤៧០នាក់ ភាគច្រើនជាស្រ្តីនិងកុមារ។
ក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកាឆ្នាំមុន ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បានដោះលែងជនស៊ីវិលចំនួន១០៥នាក់ ប៉ុន្តែចំណាប់ខ្មាំងប្រហែល ១២០នាក់ទៀត នៅតែស្ងាត់ដំណឹង ខណៈមន្ត្រីអ៊ីស្រាអែល សន្មត់ថា ពួកគេមួយចំនួនប្រហែលជាស្លាប់បាត់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
កីឡា១ សប្តាហ៍ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


