ព័ត៌មានអន្ដរជាតិ
ពូទីន ត្រៀមធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង និងវៀតណាម ក្នុងខែមិថុនានេះ
លោក វ៉ា្លឌឺមៀ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង និងប្រទេសវៀតណាម នាប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតរុស្ស៊ី Vedomosti នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

លោក Alexander Matseogora អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅក្រុងព្យុងយ៉ាង គឺជាព័ត៌មានពិតដែលនឹងកើតឡើង ខណៈពេលមន្ត្រីនៃសម្ព័ន្ធមិត្តទាំង២កំពុងរៀបចំគម្រោងជំនួបនេះយ៉ាងសកម្ម។ កាសែត Vedomosti ថា លោក ពូទីន និងលោក គីម ជុងអ៊ុន ទំនងជាពិភាក្សាអំពីការទទួលយកពលករចំណាកស្រុកពីកូរ៉េខាងជើង ឲ្យចូលបម្រើការងារនៅរុស្ស៊ី ខណៈដែលរុស្ស៊ីកំពុងខ្វះខាតកម្លាំងពលកម្មជាខ្លាំង ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
កាសែត Vedomosti បានផ្សាយទៀតថា បន្ទាប់ពីជួបលោក គីម ជុងអ៊ុន រួចនោះ មេដឹកនាំរុស្ស៊ី នឹងបន្តដំណើរភ្លាមៗទៅកាន់ប្រទេសវៀតណាមតែម្ដង។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងកាលបរិច្ឆេទផ្លូវការនៃជំនួប ដែលនឹងត្រៀមធ្វើឡើងទាំងនេះ មិនត្រូវបង្ហើបឲ្យសាធារណៈដឹងឮនោះឡើយ។
កាលពីខែកញ្ញា ឆ្នាំ២០២៣ លោក គីម ជុងអ៊ុន បានទៅរុស្ស៊ី ជួបជាមួយលោក ពូទីន។ នៅទីនោះ លោកបានទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបាញ់បង្ហោះយានអាវកាស Vostochny របស់រុស្ស៊ី ហើយកាលណោះ លោក ពូទីន ធ្លាប់សន្យាជួយក្រុងព្យុងយ៉ាង ក្នុងការកសាងប្រព័ន្ធផ្កាយរណប។

សូមជម្រាបថា ដំណើរទស្សនកិច្ចដំបូង និងតែម្ដងគត់របស់លោក ពូទីន នៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅអំឡុងឆ្នាំ២០០០ ក្រោយការឡើងកាន់តំណែងលើកដំបូងជាប្រធានាធិបតីរុស្ស៊ី។
ក្រោយការវាយលុកឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានបោះជំហានបន្ថែមទៀតក្នុងការរឹតចំណងមិត្តភាពជាមួយកូរ៉េខាងជើង ព្រមទាំងបណ្ដាសម្ព័ន្ធមិត្តដទៃទៀត ដែលមានអរិភាពនឹងសហរដ្ឋអាមេរិក ដូចជា ប្រទេសអ៊ីរ៉ង់ ជាដើម។ ចំណងមិត្តភាពដែលរុស្ស៊ីកំពុងព្យាយាមបង្កើតនេះ កំពុងក្លាយជាក្ដីកង្វល់ជាខ្លាំងចំពោះបណ្ដាប្រទេសលោកខាងលិច៕
ដោយ៖ ឈាង
អានបន្ថែម៖
វៀតណាម ពន្យារពេលជួប EU ព្រោះខ្លាច ពូទីន មកធ្វើទស្សនកិច្ច
ប្រទះឃើញយន្តហោះ VIP ចុះចតយ៉ាងសម្ងាត់នៅកូរ៉េខាងជើង សង្ស័យត្រៀមជំនួបឲ្យពូទីន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន