ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ព្រមានថា សង្គ្រាមលោកនឹងផ្ទុះឡើង បើអាមេរិកបន្តគាំទ្រអ៊ុយក្រែន
មន្ត្រីជាន់ខ្ពស់ក្រុងព្យុងយ៉ាង បានរិះគន់សហរដ្ឋអាមេរិក ដែលនៅតែបន្តការផ្គត់ផ្គង់យោធាឲ្យទៅអ៊ុយក្រែន សម្រាប់យកទៅតតាំងជាមួយរុស្ស៊ីនៅក្នុងសង្គ្រាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

លោក Pak Jong Chon មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង បាននិយាយថា រុស្ស៊ីមានសិទ្ធិបើកការវាយប្រហារសងសឹកគ្រប់ទម្រង់ ប្រសិនបើក្រុងវ៉ាស៊ីតោននៅតែលូកដៃមិនឈប់នៅក្នុងសង្គ្រាមរវាងក្រុងមូស្គូ និងក្រុងកៀវ។ លោក បានសង្កត់ធ្ងន់ថា ការឆ្លើយតបដ៏ខ្លាំងក្លារបស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក អាចបញ្ឆេះជាភ្លើងសង្គ្រាមលោកលើកទី៣បាន។
លោក Pak បានបន្ថែមទៀតថា កូរ៉េខាងជើង នឹងតែងតែនៅជាមួយប្រជាជន និងកងទ័ពរុស្ស៊ីជានិច្ច ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីរក្សាការពារសិទ្ធិអធិបតេយ្យភាព។
ការលើកឡើងរបស់លោក Pak ធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណ បានប្រកាសកាលពីសប្ដាហ៍មុនថា កងកម្លាំងអ៊ុយក្រែន អាចយកអាវុធអាមេរិកទៅវាយប្រហារគ្រប់ទីកន្លែងទាំងអស់នៅលើទឹកដីរុស្ស៊ី។

គួររំឭកថា ទំនាក់ទំនងយោធារុស្ស៊ី និងកូរ៉េខាងជើង បានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីទស្សនកិច្ចរបស់លោក វ៉ា្លឌឺមៀរ ពូទីន នៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ រុស្ស៊ី និងកូរ៉េខាងជើង បានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រការពារគ្នា សម្រាប់ព្រឹត្តិការណ៍សង្គ្រាម ដែលបញ្ជាក់ថា សម្ព័ន្ធមិត្តទាំង២ នឹងជួយគ្នាទៅវិញទៅមក បើប្រទេសណាមួយត្រូវបរទេសឈ្លានពាន។
ទំនាក់ទំនងនេះ កំពុងធ្វើឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានការព្រួយបារម្ភជាខ្លាំង ព្រមទាំងចាត់ទុកថា វាគឺជាការបំពានច្បាប់អន្តរជាតិខុសពីគោលការណ៍ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលរឹតត្បិតការជួញដូរគ្រឿងសព្វាវុធរវាងសម្ព័ន្ធមិត្តទាំង២។
បើតាមរបាយការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបាននិងកំពុងដឹកសព្វាវុធឲ្យរុស្ស៊ីក្នុងចំនួនមិនតិចនោះទេ ដោយយ៉ាងហោចណាស់ក៏មាន ១ម៉ឺនកុងតឺន័រដែរ។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា កូរ៉េខាងជើង បានចាប់ផ្ដើមលក់អាវុធឲ្យរុស្ស៊ី តាំងពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ពោលគឺរយៈពេល៧ខែបន្ទាប់ពីផ្ទុះមានសង្គ្រាមនៅអ៊ុយក្រែន។
កូរ៉េខាងត្បូង ថា អាវុធដែលដោះដូរ អាចមានដូចជា មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ទៅអាកាស កាំភ្លើងធំ កាំភ្លើងវែង ប្រព័ន្ធបាញ់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ជាដើម។
បើទោះជាមានការចោទប្រកាន់ជាច្រើនហូរហែយ៉ាងណាក៏ដោយ ក៏សម្ព័ន្ធមិត្តទាំង២ បានបដិសេធមិនព្រមទទួលស្គាល់ការដោះដូរគ្រឿងសព្វាវុធទាំងអស់នេះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


