ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធបាញ់មីស៊ីលនៅហ្វីលីពីន នឹងត្រូវអាមេរិកដកយកទៅវិញឆាប់ៗ
ប្រព័ន្ធបាញ់មីស៊ីលខ្នាតមធ្យមរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន ដែលដាក់ពង្រាយនៅហ្វីលីពីន នឹងត្រូវដកយកទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញ។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោក Louie Dema-ala នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

លោក Louie បានឲ្យដឹងថា ប្រព័ន្ធមីស៊ីលខ្នាតមធ្យមនេះ ត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធរួមគ្នាជាច្រើនរវាងកម្លាំងយោធាសម្ព័ន្ធមិត្តទាំង២ ហើយការដាក់ពង្រាយនេះទៀតសោត បានធ្វើឲ្យចិននៅមិនសុខបក់មិនល្ហើយអស់ពេលជាច្រើនខែផងដែរ។ អ្នកនាំពាក្យហ្វីលីពីនរូបនេះ បានប្រាប់បន្តថា នៅអំឡុងពេលដាក់ពង្រាយសព្វាវុធប្រភេទនេះនៅភាគខាងជើងប្រទេសហ្វីលីពីន សហរដ្ឋអាមេរិកបានបង្រៀនកងទ័ពក្រុងម៉ានីលឲ្យចេះប្រើប្រាស់ និងជួសជុលប្រព័ន្ធបាញ់មីស៊ីល Typhon ដែលជាសព្វាវុធអាចបាញ់មីស៊ីលខ្នាតមធ្យមប្រភេទ SM-6 និងប្រភេទ Tomahawk។
លោក Louie បានបញ្ជាក់ថា បើតាមគម្រោង ប្រព័ន្ធបាញ់មីស៊ីល Typhon នឹងត្រូវដឹកបញ្ជូនទៅសហរដ្ឋអាមេរិកវិញ នាខែកញ្ញាខាងមុខ ឬក៏លឿនជាងនេះក៏ថាបាន។ លោកបន្ថែមថា បច្ចុប្បន្ន អាមេរិកកំពុងដឹកសម្ភារៈមួយចំនួនបណ្ដើរៗហើយ ដែលត្រូវបានប្រើប្រាស់នៅក្នុងសមយុទ្ធ Balikatan និងសមយុទ្ធ Salaknib។
វត្តមានប្រព័ន្ធបាញ់មីស៊ីលនៅលើទឹកដីហ្វីលីពីន បានបញ្ឆេះកំហឹងក្រុងប៉េកាំងឲ្យកាន់តែក្ដៅខ្លាំង។ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានព្រមានកាលពីខែមិថុនាថា ការអត់ធ្មត់របស់ចិនមានដែនកំណត់ចំពោះបញ្ហានៅលើសមុទ្រចិនខាងត្បូង និងការដាក់ពង្រាយមីស៊ីលប៉ាលិស្ទិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចិន បានចាត់ទុកការដាក់ពង្រាយមីស៊ីលរបស់អាមេរិកនៅហ្វីលីពីន គឺជាការបំផ្លាញស្ថិរភាព និងសន្ដិសុខក្នុងតំបន់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ហើយបើសកម្មភាពបែបនេះនៅតែបន្ត វានឹងអាចដុតបំផ្លាញភាគីណាមួយជាក់ជាមិនខាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


