ព័ត៌មានអន្ដរជាតិ
លោក ពូទីន សរសើរនាយករដ្ឋមន្ត្រីឥណ្ឌា មិនដាច់ពីមាត់
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី យ៉ាងកក់ក្តៅជាទីបំផុត ហើយពេលថ្នាក់ដឹកនាំទាំងពីរជួបគ្នាដើម្បីទទួលទានអាហារពេលល្ងាចនៅវិមាន Novo-Ogaryovo របស់លោក ពូទីន, ប្រមុខដឹកនាំរុស្ស៊ី បានសរសើរលោក ម៉ូឌី មិនដាច់ពីមាត់ចំពោះភាពជាអ្នកដឹកនាំយ៉ាងស្ទាត់ជំនាញរបស់គាត់។

ក្នុងជំនួបនោះផងដែរ លោក ពូទីន បានសាទរយ៉ាងក្រៃលែងចំពោះការជាប់ឆ្នោត៣អាណត្តិជាប់គ្នារបស់លោក ម៉ូឌី ដោយនិយាយថា គ្រប់យ៉ាងមិនមែនកើតឡើងដោយឯកឯងនោះទេ, វាគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងនាមជាប្រមុខរដ្ឋ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ស្របពេលជាមួយគ្នានោះ លោក ម៉ូឌី ក៏បានថ្លែងអំណរគុណលោក ពូទីន ផងដែរ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយនិយាយថា ចំណងមិត្តភាពឥណ្ឌា-រុស្ស៊ី ប្រាកដជាបន្តទៅមុខលើផ្លូវដ៏វែងឆ្ងាយ ជាមួយភាពរឹងមាំ។

បើតាមរបាយការណ៍នៅក្នុងកាសែត Economic Times, មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហានានាដូចជា “ទិដ្ឋភាពអឺរ៉ាស៊ី”, សក្តានុពលនៃការវិនិយោគរបស់ឥណ្ឌានៅក្នុងប្រទេសរុស្ស៊ីដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរបស់ខ្លួន, កិច្ចប្រជុំកំពូល BRICS នៅទីក្រុង កាហ្សាន់ នាពេលខាងមុខ, ជំរុញការផលិតផ្នែកការពាររួមគ្នាក្រោមកម្មវិធី “Make in India” និងពង្រីកវត្តមានរបស់ឥណ្ឌានៅតំបន់ចុងបូព៌ា តាមរយៈច្រករបៀងសមុទ្រ Vladivostok-Chennai។

ឥណ្ឌា បានវ៉ាដាច់ចក្រភពអង់គ្លេសក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីប្រាំរបស់ពិភពលោកក្នុងឆ្នាំ២០២២ ហើយកំពុងស្ថិតនៅលើផ្លូវ វ៉ាដាច់ប្រទេសជប៉ុននិងអាល្លឺម៉ង់ ឡើងដល់ចំណាត់ថ្នាក់ទីបីនៅត្រឹមឆ្នាំ២០២៧។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងមានតម្លៃជាង ៧ពាន់ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់ប្រទេសរុស្ស៊ី គឺជាលើកដំបូងចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ុយក្រែន និងកើតឡើងចំពេលបណ្តាប្រទេសលោកខាងលិច កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសអាមេរិកតែម្តង ដែលកំពុងសម្លឹងមិនដាក់ភ្នែក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


