ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រកាសរើសទ័ពបន្ថែម ដោយផ្ដល់ប្រាក់រង្វាន់ច្រើនសម្រាប់អ្នកដែលហ៊ានចេញច្បាំងនៅអ៊ុយក្រែន
អាជ្ញាធរទីក្រុងមូស្គូ បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនៅក្នុងចំំនួនដ៏ច្រើន ដើម្បីរើសក្រុមទាហានថ្មីសម្រាប់ចូលរួមធ្វើសង្គ្រាមនៅឯសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ ការផ្តលប្រាក់រង្វាន់ច្រើននេះត្រូវបានគេរំពឹងថាជាវិធានការបង្កើនកងកម្លាំងបន្ថែម បន្ទាប់ពីបាត់បង់ទ័ពអស់ជាច្រើននាក់នៅក្នុងភ្លើងសង្គ្រាមរយៈពេលជាង២ឆ្នាំកន្លងទៅនេះ។

អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រាក់រង្វាន់សម្រាប់ការចុះឈ្មោះលើកដំបូង មានចំនួន ១,៩លានរូប្លិ៍ (ប្រហែល ២២ ០០០ដុល្លារ) សម្រាប់អ្នករស់នៅក្នុងទីក្រុងដែលចូលរួមជាមួយយោធា។
លោក Sobyanin បានបន្ថែមថា ក្រោយបម្រើយោធារយៈពេល១ឆ្នាំ កងទ័ពម្នាក់អាចរកកម្រៃបានច្រើនដល់៥៩ ៦០០ដុល្លារ។ មួយវិញទៀត បើរងរបួសពេលបម្រើការងារ នោះពួកគេនឹងអាចទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ៥ ៦៩០ដុល្លារ ទៅ ១១ ៣៩០ដុល្លារ តែបើក្នុងករណីបាត់បង់ជីវិត នោះគ្រួសាររបស់ពួកគេអាចទទួលបាន ៣៤ ១៥០ដុល្លារ។
រហូតដល់បច្ចុប្បន្ននេះ ចំនួនកងទ័ពដែលស្លាប់របស់រុស្ស៊ីនៅតែលាក់ជាការណ៍សម្ងាត់ ប៉ុន្តែបើតាមការប៉ាន់ប្រមាណ ចំនួនអ្នកបាត់បង់ជីវិតអាចមានចំនួនច្រើនខ្លាំង។ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃទី១២ ខែកក្កដាថា ទ័ពរុស្ស៊ីជាង៧ម៉ឺននាក់ ទំនងជាត្រូវបានសម្លាប់ឬរងរបួសនៅក្នុងខែឧសភា និងខែមិថុនាកន្លងទៅ ហើយការបាត់បង់កងកម្លាំងច្រើនជាងគេគឺស្ថិតនៅតំបន់ជួរមុខទីក្រុងខាកៀវ (Kharkiv)។
ដោយឡែកបើតាមប្រភពដែលបង្ហើបប្រាប់សារព័ត៌មាន CNN កាលពីខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលក្រុងមូស្គូបានបាត់បង់ទ័ពជើងគោកជួរមុខចំនួន៨៧% បន្ទាប់ពីបើកប្រតិបត្តិការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២កន្លងទៅ។ រុស្ស៊ីក៏បានបាត់បង់យុទ្ធោបករណ៍មានរថក្រោះជាដើមចំនួន២ភាគ៣។
នៅក្នុងក្រឹត្យរបស់វិមានក្រឹមឡាំងកាលពីចុងឆ្នាំមុន បានឲ្យដឹងថា លោក វ៉ា្លឌឺមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យរើសកងទ័ពចំនួន១៧ម៉ឺននាក់បន្ថែមទៀត សម្រាប់បង្គ្រប់ចំនួនកងកម្លាំងយោធារុស្ស៊ីឲ្យបានលើសពី ២,២លាននាក់ ដោយក្នុងនោះមានទាហានសម្រាប់ច្បាំងចំនួន១,៣២លាននាក់។
គួរបញ្ជាក់ថា រុស្ស៊ីមិនត្រឹមតែប្រកាសរើសកងកម្លាំងនៅក្នុងប្រទេសនោះទេ តែរុស្ស៊ីថែមទាំងរើសកងកម្លាំងពីបរទេសផងដែរ។ តួយ៉ាងដូចជា ការរើសទាហានជនជាតិនេប៉ាល់ចំនួន ១៥០០០នាក់ ឲ្យទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែន ហើយចំនួនអ្នកស្លាប់ ឬរងរបួសនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់បញ្ជាក់នោះទេ។ បើតាមទាហាននេប៉ាល់ម្នាក់ប្រាប់ទៅសារព័ត៌មាន CNN រុស្ស៊ីបានរើសទាហានពីច្រើនប្រទេសផ្សេងទៀត រួមមាន អាហ្វហ្គានីស្ថាន ឥណ្ឌា កុងហ្គោ និងអេហ្ស៊ីប ហើយមុនចូលប្រយុទ្ធនៅសមរភូមិ ពួកគេត្រូវឆ្លងការវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីជាមុនសិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


