ព័ត៌មានអន្ដរជាតិ
កងទ័ពថៃ គ្រោងទិញអាវុធច្រើនប្រភេទថែមទៀត ទុកការពារជាតិ ៣ឆ្នាំខាងមុខ
កងទ័ពថៃ បានដាក់ចេញនូវសំណើសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ មានការអំពាវនាវសុំទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរបស់ប្រទេស ក្នុងរយៈពេល៣ឆ្នាំខាងមុខ។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០២៤ សំណើនេះបានគូសបញ្ជាក់ថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិ ពីការគំរាមកំហែងគ្រប់ប្រភេទ។
ត្បិតតែសំណើខាងលើបានបង្ហាញពីប្រភេទអាវុធនិងឧបករណ៍ពាក់ព័ន្ធក៏ពិតមែន ប៉ុន្តែវាមិនបញ្ចូលព័ត៌មានលម្អិតខ្លាំងណាស់ណាពេកទេ។
យ៉ាងណាក្តី គេមើលឃើញថា ក្រៅពីយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រវាយប្រហារ, សំណើនេះបានបញ្ជាក់ថា កងទ័ពក៏ត្រូវការរថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រល្បាត យន្តហោះដឹកជញ្ជូន ប្រព័ន្ធរ៉ាដាការពារ ប្រព័ន្ធត្រួតពិនិត្យដែនដី និងឧបករណ៍ស៊ើបការណ៍និងទំនាក់ទំនង ដែលមានសមត្ថភាពល្អជាងមុនផងដែរ។

ពាក់ព័ន្ធបញ្ហានេះ អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ Charoenchai Hinthao និយាយថា សំណើត្រូវបានផ្សព្វផ្សាយ ដើម្បីឲ្យសាធារណជនទូទៅ ទទួលស្គាល់និងយល់ឲ្យកាន់តែច្បាស់ពីតួនាទីរបស់កងទ័ព និងក្របខ័ណ្ឌអភិវឌ្ឍរបស់ខ្លួន ហើយបញ្ជីអាវុធនេះទៀតសោត គឺផ្អែកលើបញ្ហាប្រឈមដែលអាចកើតមានចាប់ពីពេលបច្ចុប្បន្នដល់ឆ្នាំ២០២៧។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសថៃ មានចំនួន ៥.៨៩ ពាន់លានដុល្លារអាមេរិក, ថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២២ ដែលមានប្រហែល ៦.០៦ពាន់លានដុល្លារអាមេរិក ហើយកញ្ចប់ថវិកា ត្រូវគេព្យាករថានឹង កើនឡើងបន្តិចវិញក្នុងឆ្នាំ២០២៤នេះ ពោលអាចឈានដល់ប្រហែល ៦.០១ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ នៅតែជាប្រភពចម្បងនាំគ្រឿងញៀនចូលទឹកដីកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


