ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិបង្កមហន្តរាយធ្ងន់ធ្ងរនៅទីក្រុង Zixing ប្រទេសចិន
មនុស្សចំនួន៥០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង១៥នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង Zixing ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន ចាប់តាំងពីចុងខែកក្កដាមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២០ខែសីហានេះ។

ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាដែលបំបែកកំណត់ត្រាបន្ទាប់ពីព្យុះទីហ្វុង Gaemi បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ១៧០០គ្រួសារ និងបណ្តាលឱ្យមានការរអិលបាក់ដី និងបាក់រលំផ្ទះជាង៦៥០០០ខ្នងនៅទីក្រុង Zixing។ លើសពីនេះ មនុស្ស ២៣៤១៩ នាក់ត្រូវបានផ្ទេរទៅទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបង្កមហន្តរាយខ្លាំងនៅទូទាំងទីក្រុង។
ទីស្នាក់ការកណ្តាល Chenzhou សម្រាប់គាំទ្រការងារសង្គ្រោះបន្ទាន់ ការជួសជុល និងការកសាងឡើងវិញរបស់ទីក្រុង Zixing បានឲ្យដឹងថា មនុស្សចំនួន ១២៨ពាន់នាក់ បានរងផលប៉ះពាល់ ហើយផ្ទះនិងអគារចំនួន ១១៨៦៩ ខ្នងបានបាក់រលំ។
អាជ្ញាធរបានបន្ថែមថា រហូតមកដល់ពេលនេះ ផ្លូវថ្នល់ បណ្តាញថាមពលអគ្គិសនី សេវាទំនាក់ទំនង និងទឹកស្អាតត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងតីក្រុង Zixing ហើយការងារសង្គ្រោះគ្រោះមហន្តរាយកំពុងដំណើរការនៅឡើយ។
គួរបញ្ជាក់ថា ប្រទេសចិនមួយរយៈចុងក្រោយនេះបានទទួលរងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដូចជាភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានទឹកជំនន់ បំណាក់ដី ការជម្លៀសមនុស្សរាប់ម៉ឺននាក់និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


