ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់២០៩នាក់ដោយទឹកជំនន់នៅប៉ាគីស្ថាន ខណៈភ្លៀងបន្តធ្លាក់ខ្លាំង
ទឹកជំនន់យ៉ាងគំហុកដែលបង្កឡើងដោយភ្លៀងមូសុងបានហូរកាត់តាមដងផ្លូវនានាក្នុងភាគខាងត្បូងប្រទេសប៉ាគីស្ថាន និងបានបិទផ្លូវហាយវេដ៏សំខាន់មួយនៅភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុទាក់ទងនឹងភ្លៀងបានកើនឡើងដល់ ២០៩នាក់ចាប់តាំងពីថ្ងៃទី១ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែសីហានេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្ស១៤នាក់បានស្លាប់នៅទូទាំងខេត្ត Punjab ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈភាគច្រើននៃអ្នកស្លាប់ផ្សេងទៀតគឺនៅក្នុងខេត្ត Khyber Pakhtunkhwa និង Sindh ។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប៉ាគីស្ថានក៏បានឲ្យដឹងផងដែរថា ភ្លៀងធ្លាក់ខ្លាំងចុងក្រោយបំផុតនឹងបន្តនៅសប្តាហ៍នេះនៅតាមផ្នែកខ្លះនៃប្រទេស ខណៈភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថានបានជន់លិចផ្លូវនានាក្នុងស្រុក Sukkur នៃខេត្ត Sindh ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីសម្អាតផ្លូវហាយវេ Karakorum ដ៏សំខាន់នៅភាគខាងជើងបន្ទាប់ពីមានការបាក់ដី។
លើសពីនេះទឹកជំនន់យ៉ាងគំហុកក៏បានបំផ្លាញស្ពានមួយចំនួននៅភាគខាងជើងដែលរំខានដល់ការធ្វើចរាចរណ៍ផងដែរ ដែលជមរុញឲ្យរដ្ឋាភិបាលហាមប្រាមអ្នកទេសចរឱ្យចៀសវាងតំបន់ដែលរងការប៉ះពាល់។

លើសពីនេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ទឹកជំនន់យ៉ាងគំហុកក៏បានបំផ្លាញស្ពានមួយចំនួននៅភាគខាងជើងដែលរំខានដល់ការធ្វើចរាចរណ៍ផងដែរ ដែលជម្រុញឲ្យរដ្ឋាភិបាលហាមប្រាមអ្នកទេសចរឱ្យចៀសវាងតំបន់ដែលរងការប៉ះពាល់ ខណៈផ្ទះជាង ២២០០ ខ្នងត្រូវបានខូចខាតនៅទូទាំងប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ ខែកក្កដា នៅពេលដែលភ្លៀងមូសុងបានចាប់ផ្តើម។
មិនត្រឹមតែប្រទេសប៉ាគីស្ថាននោះទេ ប្រទេសអាហ្វហ្គានីស្ថានដែលនៅជាប់ព្រំដែននោះក៏មានភ្លៀងធ្លាក់ខ្លាំងដែរ និងការខូចខាតទាក់ទងនឹងទឹកជំនន់ចាប់តាំងពីខែឧសភា ដោយមនុស្សជាង៨០នាក់បានស្លាប់ ហើយកាលពីថ្ងៃអាទិត្យ មនុស្សបីនាក់បានស្លាប់នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានទឹកនាំទៅ។
គួរបញ្ជាក់ថារដូវខ្យល់មូសុងប្រចាំឆ្នាំរបស់ប្រទេសប៉ាគីស្ថានចាប់ផ្តើមពីខែកក្កដាដល់ខែកញ្ញា ខណៈអ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានព្រមានពីការប្រែប្រួលអាកាសធាតុចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈក្នុងឆ្នាំ ២០២២ ភ្លៀងធ្លាក់ដែលបណ្ដាលមកពីអាកាសធាតុបានជន់លិចមួយភាគបីនៃប្រទេសនេះផងដែរ ដោយបានសម្លាប់មនុស្ស ១៧៣៩នាក់ និងបង្កការខូចខាតចំនួន៣០ ពាន់លានដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


