ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រតិកម្មខ្លាំងនិងទាមទារភាគីចិនកុំឱ្យរំលោភដែនអធិបតេយ្យភាពខ្លួន

ប្រទេសជប៉ុនបានចេញប្រតិកម្មនិងតវ៉ាយ៉ាងខ្លាំងជាមួយមហាអំណាចចិន បន្ទាប់ពីយន្តហោះចម្បាំងរបស់មហាយក្សចិនបានលុកលុយចូលដែនអាកាសរបស់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុនNHK នៅថ្ងៃទី២៧ខែសីហានេះ។
យោងក្រសួងការពារជាតិជប៉ុន យន្តហោះស៊ើបការណ៍សម្ងាត់ប្រភេទ Y-9 របស់ចិន បានស្ថិតនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនប្រហែល២នាទីកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលវាកំពុងហោះហើរលើផ្ទៃទឹកភាគអាគ្នេយ៍នៃកោះ Danjo ដែលជាផ្នែកមួយរបស់ទីក្រុង Goto ក្នុងខេត្តNagasaki ។
ពាក់ព័ន្ធបញ្ហានេះ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Okano Masataka បានកោះហៅស្ថានទូតចិនប្រចាំរាជធានីតូក្យូ ដើម្បីបង្ហាញការប្រឆាំងនឹងការឈ្លានពានដែលបានបញ្ជាក់ជាលើកដំបូងដោយយន្តហោះចម្បាំងចិនចូលទៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុន និងបានទាមទារយ៉ាងខ្លាំងឱ្យប្រទេសចិនចាត់វិធានការដើម្បីការពារការកុំឲ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មីទៀត។
ជាមួយគ្នានេះ អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន លោក Namazu Hiroyuki ក៏បានបង្ហាញការតវ៉ា ពេលដែលលោកបានជួបជាមួយអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Liu Jinsong នៅទីក្រុងតូក្យូ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិជប៉ុន បានព្រមានថា នេះអាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការគំរាមកំហែងដល់ផលប្រយោជន៍របស់ប្រទេសជប៉ុន ទាំងនៅក្នុងសមុទ្រ និងនៅលើអាកាស ខណៈមានការឈ្លានពានជាច្រើនដោយកងទ័ពជើងទឹកចិន និងឆ្មាំឆ្នេរសមុទ្រចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុន។ ប្រឈមការតវ៉ាខ្លាំងក្ មិនទាន់មានការអត្ថាធិប្បាយពីភាគីចិននៅឡើយនោះទេជុំវិញប្រតិកម្មរបស់ប្រទេសជប៉ុន។
ទោះជាបែបនេះក្តី មន្ត្រីរដ្ឋាភិបាលជប៉ុនមួយចំនួនបាននិយាយថា វាលឿនពេកក្នុងការសន្និដ្ឋានថា សកម្មភាពចុងក្រោយរបស់ចិនមានចេតនាបង្កការគំរាមកំហែង ដោយជប៉ុននឹងបន្តវាយតម្លៃឧបទ្ទវហេតុនេះ និងកំពុងតាមដានសកម្មភាពរបស់ចិនបន្ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


