ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ប្រឹងផលិតស្រាបៀរនាំចេញច្រើនជាងមុន ដើម្បីបង្កើនចំណូលរូបិយប័ណ្ណបរទេស
រោងចក្រភេសជ្ជៈ Kyonghung Unhasu របស់ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបង្កើនផលិតផលស្រាបៀររបស់ខ្លួនយ៉ាងញាប់ដៃញាប់ជើងជាទីបំផុត ដើម្បីទាញប្រាក់ចំណូលជារូបិយប័ណ្ណបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Daily NK នៅថ្ងៃទី៣១ខែសីហា។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពមួយនៅទីក្រុងព្យុងយ៉ាងបានប្រាប់ Daily NK កាលពីថ្ងៃចន្ទថា រោងចក្រ Kyonghung Unhasu «ថ្មីៗនេះបានបង្កើតផលិតផលស្រាបៀរជាច្រើនប្រភេទ រួមមាន ស្រាបៀរដប ស្រាបៀរកំប៉ុង និងស្រាបៀរដ្រាហ្វ (Darft) ច្រកចូលដប ហើយបានចាប់ផ្តើមដឹកជញ្ជូនផលិតផលទាំងនោះកាលពីចុងខែកក្កដា»។
រោងចក្របានផ្តោតសំខាន់លើការផលិតស្រាបៀរ ដោយសារតែមានបញ្ជាពីរដ្ឋាភិបាល ដើម្បីពង្រីកការរកចំណូលរូបិយប័ណ្ណបរទេសតាមរយៈការនាំចេញ។ ប្រភពដដែលបានបន្តថា៖ «នៅដើមខែមិថុនា រោងចក្របានទទួលបញ្ជាពីរដ្ឋាភិបាលដោយស្នើឲ្យខ្លួនពង្រីកការនាំចេញដោយធ្វើពិពិធកម្មផលិតផលស្រាបៀរ និងបង្កើនផលិតកម្ម»។
អាជ្ញាធរកូរ៉េខាងជើងបានបញ្ជាឲ្យរោងចក្របង្កើនការនាំចេញដោយមានគោលដៅសំខាន់ៗចំនួន២។ ទី១គឺពួកគេចង់លើកកម្ពស់ឧស្សាហកម្មស្រាបៀររបស់ប្រទេសជាអន្តរជាតិ ដោយធ្វើឲ្យស្រាបៀរកូរ៉េខាងជើងកាន់តែពេញនិយមសម្រាប់ជនបរទេស រួមទាំងអ្នកដែលបានមកទស្សនាក្នុងនាមជាអ្នកទេសចរ និងអ្នកដែលចង់ដឹងចង់ឃើញអំពីប្រទេសកូរ៉េខាងជើង។ ទី២គឺពួកគេស្វែងរកការបង្កើនប្រាក់ចំណូលជារូបិយប័ណ្ណបរទេសតាមរយៈការនាំចេញស្រាបៀរ។
អាជ្ញាធរកូរ៉េខាងជើងបានបញ្ជាថា ស្រាបៀរសម្រាប់នាំចេញត្រូវដាក់តម្លៃទាបជាងស្រាបៀរនៅក្នុងស្រុក។ ជាការពិត ស្រាបៀរដែលផលិតនៅរោងចក្រភេសជ្ជៈ Kyonghung Unhasu ដាក់លក់នៅក្នុងស្រុកតម្លៃ ៤០០០វ៉ុន (ប្រហែល៤,៤ដុល្លារ) ក្នុងមួយដប ខណៈដែលវាមានតម្លៃប្រហែល ២០០០វ៉ុន (ប្រហែល២,២ដុល្លារ) ប៉ុណ្ណោះនៅក្នុងប្រទេសចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


