ព័ត៌មានអន្ដរជាតិ
មិនដល់១សប្ដាហ៍ ជប៉ុនត្រូវបានឈ្លានពានដោយចិនចំនួន២លើក
ជប៉ុនសម្ដែងការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីនាវាល្បតកងទ័ពចិន១គ្រឿងបានបើកចូលដែនទឹកជប៉ុនកាលពីថ្ងៃទី៣១ខែសីហា ដែលនេះគឺជាការលុកលុយលើកទី២របស់យោធាក្រុងប៉េកាំងក្នុងរយៈពេលមិនដល់១សប្តាហ៍ផង។

ការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតប្រទេសជប៉ុន និងជុំវិញកោះតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើឲ្យមានការព្រួយបារម្ភសម្រាប់រដ្ឋាភិបាលក្រុងតូក្យូ។
ជប៉ុនបានពង្រឹងការការពារជាតិរបស់ខ្លួន ដែលមានគោលបំណងរារាំងក្រុងប៉េកាំងពីការប្រើកម្លាំងយោធាដើម្បីជំរុញការទាមទារអធិបតេយ្យភាពរបស់ខ្លួនក្នុងដែនទឹកជម្លោះ។
ក្រសួងការពារជាតិជប៉ុន បានប្រកាសថា នាវាចិនត្រូវបានគេសង្កេតឃើញនៅឆ្នេរសមុទ្រនៃខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុននៅម៉ោងប្រហែល ៦ព្រឹកម៉ោងក្នុងស្រុក ហើយបានចាកចេញវិញនៅ២ម៉ោងបន្ទាប់។
ចំណែកក្រសួងការបរទេសជប៉ុន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតូក្យូបានសម្ដែង «ការព្រួយបារម្ភ និងការតវ៉ាយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ» ជាមួយមន្ត្រីស្ថានទូតចិន ដែលបានរៀបរាប់ផងដែរអំពីការឈ្លានពានដែនអាកាសជាលើកដំបូងដោយយន្តហោះយោធាចិនកាលពីថ្ងៃទី២៦ខែសីហា។
ទីក្រុងតូក្យូ បានប្រាប់មន្ត្រីការទូតចិននៅដើមសប្តាហ៍នេះថា ការរំលោភលើដែនអាកាសថ្ងៃទី២៦ខែសីហាគឺជារឿងដែល «មិនអាចទទួលយកបានទាំងស្រុង»។
បើយោងតាមទូរទស្សន៍ជាតិ NHK ឧបទ្ទវហេតុថ្ងៃទី៣១ខែសីហា គឺជាលើកទី១០ហើយគិតចាប់តាំងពីឆ្នាំ២០២៣ ដែលនាវាល្បាតរបស់កងទ័ពចិន បានធ្វើដំណើរឆ្លងកាត់ដែនទឹករបស់ប្រទេសជប៉ុន ហើយក៏ជាលើកទី១៣ផងដែរ បើរាប់ទាំងការឈ្លានពានរបស់នាវាមុជទឹក និងនាវាស៊ើបការណ៍សម្ងាត់ផ្សេងទៀតរបស់ចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


