ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសថា តំបន់៤៩កន្លែងងាយរងគ្រោះព្រោះទឹកជំនន់ និងបំណាក់ដី
តំបន់ចំនួន ៤៩កន្លែងនៅក្នុងប្រទេសថៃ ត្រូវបានគេចាត់ទុកថាជាកន្លែងដែលងាយរងគ្រោះដោយសារទឹកជំនន់ ឬបំណាក់ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៣ខែកញ្ញា។

Bangkok Post បានផ្សាយថា ការព្រមាននេះ ធ្វើឡើងដោយនាយកដ្ឋានធនធានរ៉ែរបស់ប្រទេសថៃ នៅថ្ងៃអង្គារនេះ ដែលបានប្រើគំរូគណិតវិទ្យា និងទិន្នន័យភូមិសាស្ត្រ ដើម្បីដឹងអំពីភូមិ និងសហគមន៍ដែលមានហានិភ័យខ្ពស់បំផុត បង្កឡើងដោយគ្រោះទឹកជំនន់ ឬបំណាក់ដី។ Bangkok Post មិនបានរៀបរាប់លម្អិតអំពីតំបន់ដែលងាយរងគ្រោះទាំង៤៩កន្លែងនោះឡើយ តែត្រឹមផ្សាយថា តំបន់ទេសចរណ៍ Phuket ចាស់ និងតំបន់ទេសចរណ៍ល្បី២កន្លែងនៅស្រុក Muang ក៏ស្ថិតក្នុងចំណោមតំបន់ងាយរងគ្រោះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ខែសីហា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យមានបំណាក់ដីជាច្រើនកន្លែងនៅខេត្ត Phuket ដែលបណ្ដាលឲ្យមនុស្ស១៣នាក់ស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួស ហើយផ្ទះជាង៥០ខ្នងរងការខូចខាត។ អាជ្ញាធរថៃ បានបន្ទោសលើការឈូសឆាយដើមឈើលើកំពូលភ្នំ Nak Koet ដើម្បីធ្វើផ្លូវសម្រាប់បដិមាយក្ស ដែលគេស្គាល់ថាជាព្រះពុទ្ធរូបដ៏ធំសម្បើម។
ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងការព្យាករពីស្ថានភាពអាក្រក់លើផ្ទៃសមុទ្រដែលមានរយៈពេលរហូតដល់ថ្ងៃសៅរ៍ អភិបាលខេត្ត Phuket លោក Sophon Suwannarat បានបញ្ជាឲ្យភ្នាក់ងារទាំងអស់ត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ភ្លាមៗ និងបំណាក់ដីដែលអាចកើតមានឡើង៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៦ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


