ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រឲ្យស្រាវជ្រាវថ្នាំពន្យារភាពចាស់
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ត្រូវបានរដ្ឋាភិបាលប្រាប់ឲ្យស្វែងរកថ្នាំពន្យារភាពចាស់ ដែលអាចជួយដោះស្រាយការធ្លាក់ចុះនៃអាយុសង្ឃឹមរស់របស់ប្រទេស ហើយវាក៏ជាផ្នែកមួយនៃក្រឹត្យដែលប្រកាសដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅក្នុងឆ្នាំ២០២៤នេះផងដែរ ក្នុងដំណោះស្រាយ «សង្គ្រោះជីវិតមនុស្ស ១៧៥ ០០០នាក់» នៅត្រឹមឆ្នាំ២០២៣០ខាងមុខ។ នេះបើយោងតាមរបាយការណ៍ស៊ើបអង្កេតមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Meduza និង Sistema កាលពីថ្ងៃទី២ខែកញ្ញា។

កាលពីខែឧសភា មេដឹកនាំរុស្ស៊ី ធ្លាប់បានប្រកាសថា គោលដៅមួយក្នុងចំណោមគោលដៅរបស់លោកសម្រាប់អាណត្តិទី៥ជាប្រធានាធិបតី គឺការបង្កើនអាយុសង្ឃឹមរបស់ប្រជាជនឲ្យបានដល់អាយុ៧៨ឆ្នាំនៅឆ្នាំ២០៣០ និងដល់អាយុ៨១ឆ្នាំនៅឆ្នាំ២០៣៦។
ទីភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធនៃប្រទេសរុស្ស៊ី (Rosstat) បានចេញផ្សាយទិន្នន័យ ដែលបង្ហាញពីអាយុសង្ឃឹមរស់ជាមធ្យមនៅក្នុងប្រទេសរុស្ស៊ី បានធ្លាក់ចុះនៅចន្លោះខែកក្កដាឆ្នាំ២០២៣ ដល់ខែមិថុនាឆ្នាំ២០២៤ ដោយអាយុសង្ឃឹមរស់ជាមធ្យមគឺ ៧៣,២៤ឆ្នាំដូចទៅនឹងកាលពីឆ្នាំ២០១៧អ៊ីចឹងដែរ។
ក្រសួងសុខាភិបាលរុស្ស៊ី បានផ្ញើលិខិតមួយច្បាប់ទៅកាន់វិទ្យាស្ថានស្រាវជ្រាវរុស្ស៊ីកាលពីខែមិថុនា ដែលស្នើឲ្យវេជ្ជបណ្ឌិតដោះស្រាយជាបន្ទាន់នូវសំណើ ក្នុងការជួយថែរក្សាសុខភាពរបស់ពលរដ្ឋរុស្ស៊ី។
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatyana Golikova បាននិយាយកាលពីខែឧសភាថា៖ «និន្នាការប្រជាសាស្រ្តនៃឆ្នាំថ្មីៗនេះកំពុងបង្កើតបញ្ហាប្រឈមថ្មីសម្រាប់ការថែទាំសុខភាព»។ លោកស្រីបានបន្តថា ការផ្តោតសំខាន់របស់ប្រទេសរុស្ស៊ីពេលនេះគឺការអភិវឌ្ឍនៃ «ភាពជឿនលឿននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ» ដែលនឹងបង្កើនអាយុសង្ឃឹមរស់របស់ប្រជាជន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


