ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងសង់ផ្លូវរថភ្លើងចំនួន៩ខ្សែ តម្លៃជាង១៩ពាន់លានដុល្លារ
គម្រោងផ្លូវដែកចំនួន៩ រួមទាំងខ្សែរថភ្លើងល្បឿនលឿនថៃ-ចិនដំណាក់កាលទី២ប្រវែង៣៥៧គីឡូម៉ែត្រ នឹងត្រូវដាក់ស្នើសម្រាប់ការអនុម័តពីគណៈរដ្ឋមន្ត្រីនៅខែតុលាក្រោយ។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Surapong Piyachote ។

លោក Piyachote បានប្រាប់ថា គម្រោងទាំង៩ត្រូវការការវិនិយោគសរុបចំនួន ៦៦១ពាន់លានបាត ឬស្មើនឹងជាង ១៩ពាន់លានដុល្លារ ហើយក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងផ្លូវរថភ្លើងទាំងទៅទាំងមកចំនួន៦ ដែលត្រូវការប្រាក់ ២៩៨ពាន់លានបាត។
គម្រោងផ្លូវដែកទាំង៦ខ្សែ មានដូចជា ផ្លូវដែក Paknam Pho-Den Chai ប្រវែង២៨៥គីឡូម៉ែត្រ ផ្លូវដែក Chumphon-Surat Thani ប្រវែង១៦៨គីឡូម៉ែត្រ ផ្លូវដែក Surat Thani-Hat Yai ប្រវែង១៨៩គីឡូម៉ែត្រ ផ្លូវដែក Thanon Chira Juction-Ubon Ratchathani ប្រវែង៣០៨គីឡូម៉ែត្រ ផ្លូវដែក Hat Yai Junction-Padang Besar ប្រវែង៤៥គីឡូម៉ែត្រ និងផ្លូវដែក Denchai-Chiang Mai ប្រវែង១៨៩គីឡូម៉ត្រ។
គម្រោង២ទៀតកំពុងត្រូវបានរៀបចំសម្រាប់ការពង្រីកជាយក្រុងនៃប្រព័ន្ធខ្សែបន្ទាត់ក្រហម (Red Line) របស់ទីក្រុងបាងកក ដែលត្រូវការថវិកាសរុប ២១,៦ពាន់លានបាត។
អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានបន្ថែមថា គម្រោងសាងសង់ផ្លូវដែកដ៏សំខាន់មួយទៀតគឺដំណាក់កាលទី២នៃប្រព័ន្ធរថភ្លើងល្បឿនលឿនថៃ-ចិន ដែលនឹងសាងសង់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ក្នុងតម្លៃប៉ាន់ស្មាន ៣៤១,៣ពាន់លានបាត។ ការដេញថ្លៃសម្រាប់ដំណាក់កាលទី២នៃគម្រោងរថភ្លើងល្បឿនលឿននេះ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៤ ដោយការសាងសង់ទំនងជានឹងបញ្ចប់នៅចុងឆ្នាំ២០២៨ខាងមុខ។
ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំណាក់កាលទី១ប្រវែង២៥០គីឡូម៉ែត្រពីទីក្រុងបាងកក ទៅនគររាជសីមា ដែលបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៧ បានធ្វើរួចរាល់ត្រឹមតែ ៣៤,៩% ប៉ុណ្ណោះ។ នេះបើយោងតាមការអាប់ដេតចុងក្រោយនៅលើវិបសាយផ្លូវការរបស់គម្រោងកាលពីថ្ងៃទី២៥ខែកក្កដា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


