Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ណាតូ ជំរុញ​ឲ្យ​ចិន បញ្ឈប់​ការ​គាំទ្រ​រុស្ស៊ី​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃទី៦ខែកញ្ញា​បានអំពាវនាវឱ្យចិនបញ្ឈប់ការគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបាននិយាយថា ជំនួយរបស់ទីក្រុងប៉េកាំង គឺជាកត្តាសំខាន់ក្នុងការបន្តសង្គ្រាម។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Oslo ថា៖ «ប្រទេសចិនបានក្លាយទៅជាអ្នកសម្រេចចិត្តនៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ចិនគឺជាប្រទេសដែលអាចផលិតអាវុធជាច្រើនដែលរុស្ស៊ីប្រើ»។

លោក Stoltenberg បានព្រមានថា ការបញ្ឆេះជាបន្តរបស់ទីក្រុងប៉េកាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោក​បាន​បន្ថែម​​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​ចិន​ឈប់​គាំទ្រ​សង្គ្រាម​ខុសច្បាប់​របស់​រុស្ស៊ី»​។

ចិន​ធ្លាប់​បាន​ពណ៌នា​សេចក្តីថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​ដែល​ធ្វើឡើង​ដោយ​ណាតូ​ថា​ជា​ពាក្យ​ព្យាបាទ និង​លម្អៀង។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់​កាលពីខែកក្កដាថា លោកមិនចង់ឱ្យប្រទេសចិនដែលមានភាពជាដៃគូ «គ្មានដែនកំណត់» ជាមួយរុស្ស៊ី ធ្វើជាអ្នកសម្របសម្រួល​ទេ ប៉ុន្តែសង្ឃឹមថាទីក្រុងប៉េកាំងនឹងដាក់សម្ពាធកាន់តែខ្លាំងលើទីក្រុងមូស្គូដើម្បីបញ្ចប់សង្គ្រាម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម