ព័ត៌មានអន្ដរជាតិ
សត្វព្រៃច្រើនប្រភេទរួចពីសួនសត្វ ស្របពេលទឹកជំនន់បង្កការលិចលង់នៅនីហ្សេរីយ៉ា
មន្ត្រីមកពីសួនសត្វមួយកន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ថា សត្វព្រៃមួយចំនួនបានរត់ចេញពីការបង្ខាំង បន្ទាប់ពីទឹកជំនន់វាយប្រហាររដ្ឋ Borno យ៉ាងធ្ងន់ធ្ងរជាច្រើនសប្តាហ៍។ យោងការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១១ខែកញ្ញានេះ។

លោក Ali Donbest អ្នកគ្រប់គ្រងសួនសត្វ Sanda Kyarimi បានឲ្យដឹងថា មន្ត្រីសួនសត្វមិនទាន់ដឹងច្បាស់ថាមានសត្វប៉ុន្មានក្បាលដែលបានរួចចេញនោះទេ ប៉ុន្តែការតាមចាប់មកវិញកំពុងដំណើរការនិងកំពុងកំណត់ទីតាំងពួកវា។ វីដេអូនៃសត្វមួយចំនួននៅតាមដងផ្លូវនៃរដ្ឋធានី Maiduguri ត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ក្នុងនោះមានសត្វអូទ្រីសមួយក្បាលត្រូវបានគេប្រទះឃើញ ដោយអាជ្ញាធរណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។
លើសពីនេះក៏មានការរាយការណ៍ពីការប្រទះឃើញសត្វក្រពើនៅតាមផ្លូវ ប៉ុន្តែខាងសួនសត្វមិនអាចទៅដល់ទីនោះបានទេដោយសារទឹកជំនន់។ យោងតាមអ្នកគ្រប់គ្រងសួនសត្វដដែលក៏បានឲ្យដឹងដែរថា ទ្រុងតោ និងកូនស្វាក៏ត្រូវបានជន់លិចដោយសារទឹកជំនន់ផងដែរ ប៉ុន្តែមិនទាន់ដឹងថាតើវាបានរត់គេចឬអត់នោះទេ។
លោកបានបន្ថែមថា ទឹកជំនន់បានបំផ្លាញជញ្ជាំងខ្លះរបស់សួនសត្វ ដែលអនុញ្ញាតឱ្យសត្វចេញបានដោយសេរី។ ទោះយ៉ាងណាក៏ដោយ មិនមែនសត្វទាំងអស់ដែលប្រទះឃើញនៅតាមដងផ្លូវអាចមកពីសួនសត្វនោះទេ ខណៈខាងសួនសត្វទទួលបានរបាយការណ៍ថា សត្វត្រយ៉ងត្រូវបានគេឃើញនៅកន្លែងមួយ ប៉ុន្តែនៅក្នុងសួនសត្វមិនមានសត្វត្រយ៉ងនោះទេ ដូច្នេះទឹកក៏អាចនាំយកសត្វពីកន្លែងផ្សេងទៀតផងដែរ។


គួរបញ្ជាក់ថា នៅក្នុងរដ្ឋធានី Maiduguri កំពុងជួបប្រទះទឹកជំនន់ក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេល៣ ទសវត្សរ៍មកហើយ ជាមួយនឹងមនុស្សជាច្រើនបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ អ្នកស្រុក ក៏កំពុងមានការភ័យខ្លាចជួបសត្វព្រៃ ដោយសារមានសត្វព្រៃរួចចេញពីសួនសត្វបែបនេះ ខណៈប្រជាពលរដ្ឋជាច្រើនបានបោះបង់ចោលផ្ទះដោយសារទឹកជំនន់ ទៅស្នាក់នៅកន្លែងផ្សេង។ ទោះជាយ៉ាងណាមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយដែលបញ្ជាក់ថាមានសត្វវាយប្រហារមនុស្សនោះទេ។
នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងគ្រោះទឹកជំនន់ដែលបានវាយប្រហារប្រទេសនីហ្សេរីយ៉ានាពេលថ្មីៗនេះ ខណៈទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្សជាង ១៧០នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅទូទាំងប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


