ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ស៊ីរី លោក Assad និងភរិយា ឆ្លងកូវីដ
ប្រធានាធិបតីនៃប្រទេសស៊ីរីលោក Bashar al-Assad និងភរិយារបស់គាត់ឈ្មោះ Asma បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទបានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះមានសុខភាពល្អ ហើយនឹងបន្តធ្វើការពីផ្ទះក្នុងរយៈពេលពី២ទៅ៣សប្តាហ៍។
សមាជិកនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសនេះ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាមមានការកើនឡើងយ៉ាងខ្លាំងនូវការឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ប៉ុន្តែជម្រើសនៃការបិទប្រទេសនៅតែមានកំណត់ដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។

រដ្ឋាភិបាលរបស់លោក Al-Assad បានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បុគ្គលិកថែទាំសុខភាពជួរមុខកាលពីថ្ងៃទី១ខែមីនា។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១០:៣០នាទីយប់ថ្ងៃចន្ទ ប្រទេសស៊ីរីបានកត់ត្រាជាផ្លូវការនូវការឆ្លងសរុបចំនួន១៥,៩៨១ករណី និងមានអ្នកស្លាប់១,០៦៣នាក់ ចាប់តាំងពីរាតត្បាតនេះផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជាក់ស្តែងត្រូវបានគេជឿជាក់ថា ច្រើនជាងនេះដោយសារតែសមត្ថភាពនៃការធ្វើតេស្តមានកំណត់របស់រដ្ឋាភិបាល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រកឃើញមនុស្សជាង ៥០ នាក់ជាប់ពាក់ព័ន្ធជាមួយបុរសអ្នកជំងឺកូវីដនៅខេត្តកំពង់ចាម
ចុចអាន៖ រកឃើញអ្នកជាប់ពាក់ព័ន្ធម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿងជាង១០០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


