ព័ត៌មានអន្ដរជាតិ
អាជ្ញាធរស៊ើបរកមូលហេតុនាំឱ្យបាក់ស្ពានស្រស់ៗនៅអាល្លឺម៉ង់
ស្ពានមួយនៅភាគខាងកើតប្រទេសអាល្លឺម៉ង់បានបាក់មួយផ្នែកបង្កការភ័យខ្លាចនិងរំខានចរាចរណ៍ ប៉ុន្តែហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ទេ ខណៈក្រុមមន្ត្រីកំពុងស៉ើបអង្គេត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែកញ្ញានេះ។
ក្រុមមន្ត្រីកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុដែលនាំឱ្យស្ពានបេតុងមួយផ្នែកនៃស្ពាន Carola បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ Elbe ភាគខាងកើតប្រទេសអាឡឺម៉ង់កាលពីព្រឹកថ្ងៃពុធ ដែលរំខានដល់ការធ្វើចរាចរណ៍ដ៏សំខាន់នៅទីក្រុង Dresden។ ទោះបីជាយ៉ាងណាហេតុការណ៍នេះមិនបានបង្កឲ្យមានមនុស្សរងរបួសនោះទេ។
បន្ទាប់បីការបាក់ស្ពាននេះបណ្ដាលឲ្យមានការបិទស្ពានទាំងមូលជាបន្ទាន់ បានធ្វើឱ្យការធ្វើដំណើរសម្រាប់ប្រព័ន្ធរថភ្លើងរបស់ទីក្រុង ក៏ដូចជាអ្នកបើកបរ អ្នកថ្មើរជើង និងអ្នកជិះកង់ប្ដូរផ្លូវធ្វើដំណើររវាងទីក្រុង Dresden និង New Town។ ចរាចរណ៍តាមទូកក៏ត្រូវផ្អាកដែលប៉ះពាល់ដល់កប៉ាល់ដឹកទំនិញ និងនាវាទេសចរណ៍ ខណៈដែលមានរថភ្លើងចុងក្រោយបានឆ្លងកាត់ស្ពាននេះត្រឹមតែ១៨នាទីប៉ុណ្ណោះមុនពេលបាក់រលំ។
ជាមួយគ្នានេះបំពង់ដែលជាផ្នែកមួយនៃប្រព័ន្ធកំដៅក្នុងទីក្រុងក៏ត្រូវបានខូចខាតផងដែរ ហើយដោយសារតែការផ្ទុះបំពង់កំដៅតំបន់ធំពីរ មានបញ្ហាការផ្គត់ផ្គង់ទឹកក្តៅដែលបានឈប់ដំណើរការទាំងស្រុងនៅក្នុងទីក្រុង Dresden។
គួរបញ្ជាក់ថាផ្នែកដែលបានធ្លាក់ចុះ គ្រោងនឹងជួសជុលឡើងវិញនៅឆ្នាំក្រោយ ខណៈដែលផ្នែកផ្សេងទៀតបានបើកឡើងវិញក្នុងខែមីនា បន្ទាប់ពីការសាងសង់ជាច្រើនខែ។ យោងតាមទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានឱ្យដឹងថា ប៉ូលិសកំពុងចាត់ទុកការបាក់រលំនេះថាជាឧបទ្ទវហេតុ ពីព្រោះមិនមានសញ្ញាបញ្ជាក់ពីមូលហេតុផ្សេងទៀតនោះទេ។
បើយោងតាម dpa ស្ពាននេះមានអាយុកាលតាំងពីសម័យកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត ខណៈការច្រេះនិងភាពចាស់របស់វាតាំងពីសម័យនោះអាចរួមចំណែកដល់ការបាក់រលំនេះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


