Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​ជ្រើសរើស​​នៅ​​ជាមួយ​អាមេរិក ទោះបីតានតឺង​​ខ្លះៗ​ និងល្អូកល្អិន​​ជាមួយចិន​ក្តី​

បានផុស

នៅ

​ថ្នាក់​ដឹកនាំ​​នៃ​​ប្រទេស​អាល្លឺម៉ង់បាន​បញ្ជាក់​ជំហរ​​«មិនងាក​រេ​» ចេញ​ពី​មហាអំណាច​​​សហរដ្ឋអាមេរិក ឬប្រទេសចិន​​នោះទេ​ ហើយអាល្លឺម៉ង់​​​​ក៏​​តែង​តែ​ជ្រើស​​នៅ​ជាមួយ​ទីក្រុងវ៉ាស៊ីនតោន​ជានិច្ចកាល​ ​ទោះ​បី​ជា​មាន​ភាព​តាន​តឹង​​ខ្លះ​កើត​ឡើង​​នា​ពេល​ថ្មីៗ​​នេះ​ក៏​ដោយ​។ នេះ​បើ​តាម រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក ចូហាន់ វ៉ាដឺ​​​​​ភូល​ (Johann Wadephul)  ថ្លែង​នៅ​​​​ប្រទេស​សិង្ហ​បុរី​ កាលពីថ្ងៃចន្ទ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Johann Wadephul និង លោក Marco Rubio ។ pa/dpa

ថ្លែង​ក្នុង​កម្មវិធី​សិក្សា​មួយ​ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ លោក វ៉ាដឺ​​​​​ភូល​ បាន​និយាយ​ថា សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជា​ដៃ​គូ​ដ៏​សំខាន់​បំផុត​សម្រាប់​អឺរ៉ុប​​និងអាល្លឺម៉ង់។

យោង​តាម​​ការ​ផ្សាយ​​​រ៉យទ័រ ​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់រូប​នេះ ​បា​ន​​អះអាងថា អឺរ៉ុប​នៅ​តែ​ពឹង​ផ្អែក​លើ​អាមេរិក​សម្រាប់​​​​មធ្យោបាយ​​សន្តិ​សុខ​របស់​ខ្លួន​ បើ​ទោះ​បី​ជា​បញ្ហា​​បច្ចុប្បន្ន ក្រុង​វ៉ា​ស៊ីន​តោន​​កំពុង​ «ផ្តាច់ខ្លួន»​ ពី​តំបន់រួម​​ក៏​ដោយ​។

តែ​យ៉ាងណា មន្ត្រី​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​រិះ​គន់​បណ្តា​ប្រទេស​នៅ​តំបន់​​អឺរ៉ុប​ចំពោះ​ការ​ខក​ខាន​មិន​បាន​បំពេញ​តាម​គោល​ដៅ​ចំណាយ​របស់​អង្គការ​ណាតូ និង​​ការពឹង​ផ្អែក​ខ្លាំងពេក​លើ​សហ​រដ្ឋ​អា​មេរិក​ សម្រាប់​សន្តិ​សុខ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​។

លោក វ៉ាដឺ​​​​​ភូល​ បាននិយាយ​ថា៖«​ការ​ងាកទៅ​​​ល្អូកល្អើន​​ជាមួយ​​លោក​ប្រធានា​ធិប​តី​ ស៊ី និង​និយាយ​ពី​បញ្ហា​របស់​យើង​គឺ​មិន​បាន​ធ្វើ​ទៀត​ទេ​​​ ហើយ​យើង​កំពុង​ឆ្ពោះ​ទៅ​មុខ ដើម្បី​ក្លាយ​ជា​ដៃ​គូ​ដ៏​ធំ​របស់​អ្នក(ចិន)។ នេះ​គឺ​ជា​ចម្លើយ​ខុស​ហើយ​»។ ដោយ​លោក​និយាយ​សំដៅ ទៅ​កាន់​ប្រធានាធិប​តី លោក ស៊ី ជីនពីង។

តែ​យ៉ាងណា ប្រទេស​លោក​ខាង​លិច ដូចជា​កា​ណា​ដា និង​ចក្រភព​អង់​គ្លេស បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​ជា​​មួយ​ប្រទេស​ចិន ដោយ​​ប្រឆាំង​​នឹង​​ការ​រិះគន់​​របស់​​សហ​រដ្ឋ​អាមេរិក​។

មិន​តែ​ប៉ុណ្ណោះ ការ​ទទូច​របស់លោក ដូណាល់ ត្រាំ ដែល​ថា​ទីក្រុង​វ៉ា​ស៊ីន​តោន​គួរ​តែ​គ្រប់​គ្រង​លើ​កោះ​ Greenland បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ឆ្លង​ដែន​អាត្លង់​ទិក​មាន​ភាព​រង្គោះ​រង្គើ។ ពិសេស​លោកថា​ អឺរ៉ុប​គួរ​តែ​ពន្លឿន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​នានា លើ​សហរដ្ឋអា​មេរិក។  

បើ​ទោះ​បី​ជា កាលពី​សប្តាហ៍មុន​ លោក ត្រាំ បាន​ដក​ការ​គំរាម​កំហែង​ដាក់​ពន្ធ​បន្ថែម និង​បដិសេធ​មិន​​ប្រើ​កម្លាំង​លើ​កោះ​ Greenland ក៏​ដោយ។​

យ៉ាងណា លោក វ៉ាដឺ​​​​​ភូល បានឱ្យ​ដឹង​ទៀត​ថា ការ​ឆ្លើយ​តប​រួម​របស់​អឺរ៉ុប​ ចំពោះ​ការ​ទាម​ទារ​របស់​សហរដ្ឋអាមេរិក​លើ Greenland បង្ហាញ​ថា​៖«វា​អាច​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន​  ​ដរាប​ណា​អាច​កំណត់​បន្ទាត់​ក្រហម​របស់​ខ្លួន​ឯង​ច្បាស់»។

លោក វ៉ាដឺ​​​​​ភូល បាន​បន្ត​ទៀត​ថា​៖«បណ្តាញ​កិច្ច​ព្រម​ព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​របស់​សហភាព​អឺរ៉ុប ​គឺ​ជាបណ្តុំ​អគារ​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជ​កម្ម​សេរី​ ផ្អែក​លើ​ច្បាប់ត្រឹម​ត្រូវ​ ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធិ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បង្កា​រការ​បែក​បាក់»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម