ព័ត៌មានអន្ដរជាតិ
ប៉េងប៉ោងសំរាមកូរ៉េខាងជើង ធ្លាក់នៅលើដំបូលអគារនៅសេអ៊ូល បង្កឲ្យមានអគ្គិភ័យ
ប៉េងប៉ោងសំរាមមួយដែលបង្ហោះចេញពីប្រទេសកូរ៉េខាងជើង បានធ្លាក់នៅលើដំបូលអគារមួយកន្លែងក្នុងទីក្រុងសេអ៊ូល ហើយបណ្តាលឲ្យមានអគ្គិភ័យ។ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៦ខែកញ្ញា។

ប៉េងប៉ោងមួយនេះស្ថិតក្នុងចំណោមប៉េងប៉ោងចំនួនជាង៥០០០ ដែលក្រុងព្យុងយ៉ាងបានបង្ហោះចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង នាឆ្នាំ២០២៤ ក្នុងយុទ្ធនាការឃោសនាប្រឆាំងគ្នាទៅវិញទៅមករវាងភាគីទាំងសងខាង។
ស្ថានីយពន្លត់អគ្គិភ័យ Gangseo នៃទីក្រុងសេអ៊ូល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅម៉ោងប្រហែល ៩និង០៤នាទីយប់ថ្ងៃទី១៥ខែកញ្ញា អគ្គិភ័យបានឆាបឆេះនៅលើដំបូលអគារពាណិជ្ជកម្មកម្ពស់៤ជាន់នៅសង្កាត់ភាគខាងលិចនៃទីក្រុងសេអ៊ូល»។
នាយកដ្ឋានពន្លត់អគ្គិភ័យ បានរៀបរាប់ថា ភ្លើងត្រូវបានពន្លត់ក្នុងរយៈពេល១៨នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង និងភ្នាក់ងារចំនួន៥៦នាក់។
យោធា និងប៉ូលិសកំពុងយកប៉េងប៉ោងមួយនោះទៅត្រួតពិនិត្យ។
យោធាកូរ៉េខាងត្បូង បានប្រាប់នៅថ្ងៃនេះថា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះប៉េងប៉ោង ដែលពោរពេញដោយសំរាមចំនួន១២០ប៉េងប៉ោង ឆ្ពោះទៅកាន់ព្រំដែនកាលពីល្ងាចថ្ងៃទី១៥ខែកញ្ញា បន្ទាប់ពីបង្ហោះប៉េងប៉ោងចំនួន៥០ កាលពីប៉ុន្មានថ្ងៃមុន។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប៉េងប៉ោងប្រហែល៤០ បានធ្លាក់ចុះមកក្រោមរួចហើយនៅភាគខាងត្បូង ហើយភាគច្រើនធ្លាក់នៅភាគខាងជើងខេត្ត Gyeonggi និងរដ្ឋធានីសេអ៊ូល។
JCS បានបញ្ជាក់ថា ថង់ដែលភ្ជាប់ទៅនឹងប៉េងប៉ោងទាំងនោះភាគច្រើនជាក្រដាស និងកាកសំណល់ប្លាស្ទិក ដោយបន្ថែមថា ពួកវាមិនបង្កហានិភ័យសុវត្ថិភាពដល់សាធារណជនឡើយ។
គួររំឭកថា កូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងដែលពោរពេញទៅដោយកាកសំណល់ផ្សេងៗ ឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូងតាំងពីចុងខែឧសភា។ ការបង្ហោះប៉េងប៉ោងនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងដែលមានផ្ទុកខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដោយក្រុមអ្នករត់គេចខ្លួនចេញពីកូរ៉េខាងជើងមកសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង។
ក្រុមសកម្មជនកូរ៉េខាងត្បូង ដែលបង្ហោះប៉េងប៉ោងទៅកូរ៉េខាងជើង មានឈ្មោះថា «Free North Korea Movement» ហើយពួកគេរាល់គ្នាសុទ្ធតែជាអ្នកដែលធ្លាប់បានរត់គេចខ្លួនចេញពីការដឹកនាំរបស់កូរ៉េខាងជើង។ ក្រុម Free North Korea Movement បានបញ្ជូនប៉េងប៉ោង ចងភ្ជាប់ USB ផ្ទុកនូវចម្រៀង K-Pop និងភាពយន្តកូរ៉េខាងត្បូងផ្សេងៗ ជាពិសេសខិត្តប័ណ្ណរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


