ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តការលក់គ្រឿងបន្លាស់យោធាតម្លៃ២២៨លានដុល្លារឲ្យតៃវ៉ាន់
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តការលក់គ្រឿងបន្លាស់យោធាឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រហែល ២២៨លានដុល្លារ ដែលយោធាតៃវ៉ាន់បាននិយាយថា វានឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធនៅក្នុងការប្រឈមមុខនឹងការឈ្លានពាននៃយុទ្ធសាស្ត្រសង្គ្រាមតំបន់ពណ៌ប្រផេះរបស់ចិន។

ក្រសួងការបរទេសអាមេរិក បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្វិល ការជួសជុល និងការដឹកជញ្ជូនគ្រឿងបន្លាស់យោធាទាំងនោះ នឹងត្រូវផ្ទេរចេញពីឃ្លាំងស្តុករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបន្ថែមថា យោធារបស់តៃវ៉ាន់នឹងមិនពិបាកក្នុងការទទួលយកគ្រឿងបន្លាស់ទាំងនោះទៅបំពាក់ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើយ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាអាមេរិកមិនមានទំនាក់ទំនងផ្លូវការជាមួយដែនកោះមួយនេះក៏ដោយ។
ក្រសួងការពារជាតិតៃវ៉ាន់បានសម្តែងអំណរគុណចំពោះការលក់សព្វាវុធនេះ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យុទ្ធសាស្ត្រឈ្លានពានតំបន់ប្រផេះដែលជាទម្លាប់របស់កុម្មុយនិស្តចិន បានធ្វើឲ្យរំខានដល់កន្លែងហ្វឹកហាត់ និងពេលវេលាឆ្លើយតបនៅក្នុងដែនអាកាស និងតំបន់ដែនសមុទ្ររបស់យើង។ ការជួសជុល និងការបង្វិលនូវគ្រឿងបន្លាស់យន្តហោះ និងគ្រឿងបរិក្ខារដែលយល់ព្រមលក់ដោយសហរដ្ឋអាមេរិក នឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធ និងសុវត្ថិភាពនៃប្រភេទឧបករណ៍យន្តហោះផ្សេងៗរបស់កងទ័ពអាកាស»។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីអះអាងនូវការទាមទាររបស់ខ្លួន។
ប្រទេសចិនបាននិងកំពុងបង្កើនយុទ្ធសាស្ត្រសង្រ្គាមតំបន់ប្រផេះ ដោយមិនប្រើការប្រយុទ្ធជាក់ស្តែងនោះទេ តែបានដាក់សម្ពាធលើកងកម្លាំងតៃវ៉ាន់ រួមទាំងការល្បាតសមុទ្រជាទៀងទាត់នៅជិតកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


