ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ធ្វើព្យុហយាត្រាទូទាំងប្រទេសបង្ហាញមីស៊ីលនិងដ្រូនទើបធ្វើទំនើបកម្ម ចំពេលអ៊ីស្រាអែលវាយប្រហារហេសបូឡា
ស្របពេលតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចតាងតឹងកំពូលដោយសារអ៊ីស្រាអែលកំពុងវាយប្រហារលើក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បង្ហាញយន្តហោះគ្មានមនុស្សបើកថ្មី និងមីស៊ីលផ្លោងដ៏មានឥទ្ធិពលចុងក្រោយដែលទំនងប្រុងសងសឹកលើអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់បានដាក់បង្ហាញកាំជ្រួចផ្លោងថ្មីមួយ និងយន្តហោះគ្មានមនុស្សបើក(ដ្រូន)វាយប្រហារ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងនៅឯព្យុហយាត្រាយោធាមួយនៅថ្ងៃទី២១ខែកញ្ញា ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង និងការចោទប្រកាន់អំពីការបំពាក់អាវុធដល់ប្រទេសរុស្ស៊ី។

រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានរដ្ឋាភិបាលបស្ចឹមប្រទេសចោទប្រកាន់ជារឿយៗថា បានផ្គត់ផ្គង់ទាំងយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែនដែលជាការចោទប្រកាន់ដែលអ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀត ប៉ុន្តែទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ពិតជាបានធ្វើពង្រឹងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា មីស៊ីល Jihad ដែលដំណើរការដោយឥន្ធនៈរឹង (solid-fuel) ត្រូវបានរចនាឡើង និងផលិតដោយភ្នាក់ងារអាវុធអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងមានចម្ងាយប្រតិបត្តិការ១០០០គីឡូម៉ែត្រ។
ការផ្សាយនោះបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក Shahed-136B គឺជាការធ្វើទំនើបកម្មពីយន្តហោះគ្មានមនុស្សបើក Shahed-136 ជាមួយនឹងមុខងារថ្មីៗ និងចម្ងាយប្រតិបត្តិការជាង ៤០០០គីឡូម៉ែត្រ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចូលរួមពិធីព្យុហយាត្រាកងទ័ពប្រចាំឆ្នាំនៅទីក្រុង Tehran ដោយរំលឹកដល់សង្រ្គាមឆ្នាំ ១៩៨០-៨៨ ជាមួយប្រទេសអ៊ីរ៉ាក់ ក្រោមការដឹកនាំរបស់ Saddam Hussein។
លោកបាននិយាយថា៖«រហូតដល់ពេលនេះ សមត្ថភាពការពារ និងកម្ចាត់របស់យើងបានកើនឡើងយ៉ាងខ្លាំង ដែលមិនមានបិសាចណាមួយគិតអំពីការឈ្លានពានណាមួយចំពោះអ៊ីរ៉ង់ជាទីគោរពរបស់យើងឡើយ»។
«ដោយមានការរួបរួមគ្នា និងការប្រទាក់ក្រឡាគ្នាក្នុងចំណោមប្រទេសអ៊ិស្លាម… យើងអាចដាក់ជំនួសកន្លែងរបស់ខ្លួននូវការបង្ហូរឈាម និងជាអ្នកឈ្លានពានអ៊ីស្រាអែល ដែលមិនបង្ហាញសេចក្ដីមេត្តាដល់អ្នកណាម្នាក់ មិនថាស្ត្រី ឬកុមារ មិនថាចាស់ ឬក្មេង»។
មជ្ឈិមបូព៌ាបានស្ថិតក្នុងភាពចលាចលបង្ហូរឈាមយ៉ាងខ្លាំងចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា និងអូសទាញសម្ព័ន្ធមិត្តអ៊ីរ៉ង់ជុំវិញតំបន់ ដែលរហូតដល់ពេលនេះប្រទេសលីបង់កំពុងហក់ចូលក្នុងសង្គ្រាម។
ភាពតានតឹងបានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលការផ្តោតសំខាន់នៃការបាញ់របស់អ៊ីស្រាអែលបានផ្លាស់ប្តូរទៅកាន់ព្រំដែនលីបង់ ជាកន្លែងដែលកងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់កាលពីដើមខែកញ្ញា ដោយចោទប្រកាន់ថា ខ្លួនបានផ្តល់មីស៊ីលផ្លោងសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


