ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ មេដឹកនាំអ៊ុយក្រែន មិនចង់ឲ្យបក្សសាធារណរដ្ឋរបស់លោកឈ្នះឆ្នោត
បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃទី២៣ខែកញ្ញាថា មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskiy ចង់ឲ្យបេក្ខភាពគណបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលជាគូប្រជែងរបស់លោក ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២៤។

លោក ត្រាំ ក៏បានប្រាប់ផងដែរថា ប្រសិនបើលោកឈ្នះការបោះឆ្នោត លោកនឹងទូរសព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Zelensky ហើយជំរុញឲ្យពួកគេឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន។
អតីតប្រធានាធិបតីទី៤៥របស់អាមេរិក បានរៀបរាប់នៅក្នុងការជួបជុំជាមួយក្រុមអ្នកគាំទ្រនៅរដ្ឋ Pennsylvania ថា៖ «ខ្ញុំគិតថាលោក Zelensky គឺជាអ្នកលក់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ រាល់ពេលដែលគាត់ចូលមកក្នុងប្រទេស គាត់ដើរចេញជាមួយនឹងទឹកប្រាក់ចំនួន ៦០ពាន់លានដុល្លារ។ គាត់ចង់ឲ្យពួកគេឈ្នះការបោះឆ្នោតនេះខ្លាំងណាស់ ប៉ុន្តែខ្ញុំនឹងធ្វើប្លែកពីគេ គឺខ្ញុំនឹងធ្វើឲ្យមានសន្តិភាព»។
យុទ្ធនាការរបស់លោកស្រី ហារីស មិនមានប្រតិកម្មភ្លាមៗចំពោះការលើកឡើងរបស់លោក ត្រាំ នោះទេ ហើយលោក ត្រាំ ក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការសន្តិភាពរបស់លោក Zelensky នោះដែរ។
លោក Zelensky បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី២២ខែកញ្ញា ដើម្បីចូលរួមសម័យប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយបានជំរុញដៃគូរបស់លោកឲ្យជួយសម្រេចបាននូវ «ជ័យជម្នះរួមគ្នាសម្រាប់សន្តិភាពពិតប្រាកដ»។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានផ្តល់កម្មវិធីជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ២០២២ ខណៈពេលដែលបានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងមូស្គូផងដែរ។
លោក ត្រាំ បានពណ៌នាម្ដងហើយម្ដងទៀតថា ជំនួយរបស់អាមេរិកដល់អ៊ុយក្រែនជាការខ្ជះខ្ជាយលុយកាក់ ហើយបានបដិសេធមិននិយាយថាលោកចង់ឲ្យអ៊ុយក្រែនឈ្នះឡើយ។ លោក ត្រាំ និងលោក Zelensky ធ្លាប់បានជជែកគ្នាតាមទូរសព្ទម្ដងកាលពីខែកក្កដា តែពួកគេមិនបាននិយាយគ្នាដោយផ្ទាល់ទេចាប់តាំងពីចប់អាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ ឆ្នាំ២០១៧ដល់២០២១។
ការលុកលុយរបស់រុស្សីពេញទំហឹងមកលើអ៊ុយក្រែន បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត មនុស្សរាប់លាននាក់ត្រូវរត់ភៀសខ្លួន និងបំផ្លិចបំផ្លាញទីក្រុងនានាជាច្រើនរបស់អ៊ុយក្រែន។
លោក ពូទីន បញ្ជាក់ថា កិច្ចចរចាសន្តិភាពអាចចាប់ផ្តើមបាន លុះត្រាតែទីក្រុងកៀវបោះបង់ចោលតំបន់ភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ី ហើយទម្លាក់មហិច្ឆតាចូលជាសមាជិកអង្គការណាតូ។ យ៉ាងណា លោក Zelensky បានអំពាវនាវម្តងហើយម្តងទៀតសម្រាប់ការដកកងទ័ពរុស្ស៊ីទាំងអស់ និងការស្ដារឡើងវិញនូវព្រំដែនក្រោយសម័យសូវៀតរបស់អ៊ុយក្រែន។
អ៊ុយក្រែន និងលោកខាងលិច បាននិយាយថា រុស្ស៊ីកំពុងធ្វើសង្រ្គាមតាមបែបចក្រពត្តិ។ ដោយឡែកលោក ពូទីន បានចាត់ទុកការប្រយុទ្ធនៅអ៊ុយក្រែនជាវិធានការការពារប្រឆាំងនឹងលោកខាងលិចដែលមានអរិភាព និងឈ្លានពាន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


