ព័ត៌មានអន្ដរជាតិ
កម្រណាស់! ចិនបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចូលមហាសមុទ្រប៉ាស៊ីហ្វិក
ប្រទេសចិន បាននិយាយថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលអន្តរទ្វីប (ICBM) ដែលបំពាក់ក្បាលគ្រាប់សិប្បនិមិត្ត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ខែកញ្ញា។

ក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង បានប្រកាសថា មីស៊ីល ICMB ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨និង៤៤នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធ ហើយ «បានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រដែលគេបានកំណត់» ដោយបន្ថែមថា ការបាញ់សាកល្បងនេះគឺជា «ទម្លាប់» និងជាផ្នែកមួយនៃ «ការបណ្តុះបណ្តាលប្រចាំឆ្នាំ» របស់ខ្លួនប៉ុណ្ណោះ។
ប្រភេទមីស៊ីល និងផ្លូវហោះហើររបស់វានៅមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងថា ទីក្រុងប៉េកាំងបាន «ជូនដំណឹងដល់ប្រទេសដែលពាក់ព័ន្ធជាមុនរួចហើយ»។
ក្រុមអ្នកវិភាគ បានបញ្ជាក់ថា ការពិពណ៌នារបស់ចិនអំពីការធ្វើតេស្តនេះថាជា «ទម្លាប់» គឺជារឿងគួរឲ្យភ្ញាក់ផ្អើល ពីព្រោះការធ្វើតេស្តចុងក្រោយរបស់ខ្លួនបានកើតឡើងតាំងពីឆ្នាំ១៩៨០មកម៉្លេះ។
ក្រសួងការពារជាតិជប៉ុន បានប្រកាសថា មិនមានការខូចខាតដល់នាវារបស់ខ្លួនទេ គិតត្រឹមរសៀលថ្ងៃពុធនេះ ដោយបន្ថែមថា៖ «យើងនឹងបន្តប្រមូល និងវិភាគព័ត៌មានអំពីចលនារបស់យោធាចិន ហើយនឹងចាត់វិធានការប្រុងប្រយ័ត្នទាំងអស់ នៅក្នុងការត្រៀមខ្លួន និងការត្រួតពិនិត្យរបស់យើង»។
ចិនបានធ្វើការធ្វើតេស្តបែបនេះចុងក្រោយនៅខែឧសភាឆ្នាំ១៩៨០ ហើយមីស៊ីលហោះបានចម្ងាយ ៩ ០៧០គីឡូម៉ែត្រ និងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។ ការសាកល្បងនោះ មានការចូលរួមពីនាវាកងទ័ពជើងទឹករបស់ចិនចំនួន១៨គ្រឿង ហើយនៅតែត្រូវបានចាត់ទុកថាជាបេសកកម្មកងទ័ពជើងទឹកដ៏ធំបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក John Ridge អ្នកវិភាគផ្នែកការពារជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិនអាចធ្វើការសាកល្បងនេះជាទម្រង់នៃ «ការបង្អួត ឬផ្តល់សញ្ញាដល់សហរដ្ឋអាមេរិក»។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុន មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង៥០០គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ដែលក្នុងនោះមានប្រហែល ៣៥០គ្រាប់ជាប្រភេទគ្រាប់អន្តរទ្វីប។
របាយការណ៍ក៏បានព្យាករណ៍ថា ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១ពាន់គ្រាប់នៅឆ្នាំ២០៣០ខាងមុខ។ យ៉ាងណាក៏ដោយ នោះគឺជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលភាគីនីមួយៗប្រាប់ថា ពួកគេបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ៥ពាន់គ្រាប់ឯណោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?