Connect with us

ព័ត៌មានអន្ដរជាតិ

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

បានផុស

នៅ

នាវាមុជទឹក​ដំណើរការ​ដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតរបស់ប្រទេសចិន បានលិច​​កាល​ពី​ប៉ុន្មាន​ខែ​មុន ដែលជាភាពអាម៉ាស់ដ៏ធំ​សម្រាប់រដ្ឋាភិបាល​ក្រុងប៉េកាំង ខណៈដែលខ្លួន​កំពុង​ស្វះ​ស្វែងពង្រីកសមត្ថភាពយោធា។ នេះ​បើ​យោង​តាម​ការ​​ចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា។

នាវា​មុជ​ទឹក​ចិន (រូប​តំណាង/ប្រភព​រូប៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិនមានកងទ័ពជើងទឹកដ៏ធំបំផុតនៅលើពិភពលោក ដែល​​មាននាវាជាង ៣៧០​គ្រឿង ហើយបានចាប់ផ្តើមផលិតនាវាមុជទឹក​ជំនាន់​ថ្មី​ដែលដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។

មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់​​នៅ​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា នាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរលំដាប់ថ្នាក់ដំបូងរបស់ចិន បានលិចនៅក្បែរកំពង់ផែមួយនៅចន្លោះខែឧសភា និងខែមិថុនា។ មន្ត្រីរូបនេះ បានបន្ត​ថា មិន​មាន​មូល​ហេតុ​ច្បាស់លាស់​ដែលបណ្តាលឲ្យ​នាវា​នោះ​លិច ឬថាតើវាមានឥន្ធនៈនុយក្លេអ៊ែរនៅលើ​នាវា​​ដែរ​ឬ​ក៏​អត់​នោះ​​ឡើយ។

មន្ត្រី​អាមេរិក បានរៀបរាប់​ទៀត​ថា៖ «បន្ថែមពីលើ​ចម្ងល់​ជាក់ស្តែងអំពីស្តង់ដារបណ្តុះបណ្តាល និងគុណភាពឧបករណ៍ ឧបទ្ទវហេតុនេះ​បាន​ចោទជាសំណួរកាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវផ្ទៃក្នុងរបស់​កងទ័ព​រំដោះ​ប្រជាជន​ចិន និងការត្រួតពិនិត្យឧស្សាហកម្មការពារជាតិរបស់ប្រទេសចិន ដែលបានញាំញីដោយអំពើពុករលួយជាយូរ​ណាស់​មកហើយ។ វាមិនគួរឲ្យ​ភ្ញាក់ផ្អើលទេដែលកងទ័ពជើងទឹកចិន នឹងព្យាយាមលាក់បាំង​ការលិចនេះ»។

អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​ឆ្លើយ​តប​ថា ពួកគេ​មិន​​បាន​ដឹង​អំពី​រឿង​នេះ​ឡើយ ហើយ​​ក៏​គ្មាន​ព័ត៌មាន​អ្វី​សម្រាប់​ចែក​រំលែក​​នោះ​ដែរ។

គិតត្រឹមឆ្នាំ២០២២ ចិនមាននាវាមុជទឹក​បំពាក់​មីស៊ីល​ដើរដោយថាមពលនុយក្លេអ៊ែរចំនួន៦​គ្រឿង នាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរចំនួន​៦​គ្រឿង និងនាវាមុជទឹកវាយប្រហារដោយថាមពលម៉ាស៊ូតចំនួន​៤៨​គ្រឿង នេះបើយោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណស្តីពីយោធារបស់ប្រទេសចិន។ ក្រសួងការពារជាតិអាមេរិក បានប្រាប់​ថា កម្លាំងនាវាមុជទឹកនោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់​៦៥​គ្រឿងនៅឆ្នាំ​២០២៥ និង​៨០​គ្រឿង​នៅ​ឆ្នាំ​២០៣៥៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម