ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! ជប៉ុន ជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មីហើយ
សមាជិកសភាជើងចាស់ និងជាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ត្រូវបានជ្រើសតាំងនៅថ្ងៃសុក្រនេះដោយគណបក្សប្រជាធិបតេយ្យសេរី (LDP) ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ខែកញ្ញា។

លោក Ishiba បានចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពចំនួន៨រូបផ្សេងទៀតសម្រាប់តំណែងជាប្រមុខបក្ស ដោយនេះគឺជាការប្រកួតប្រជែងជាលើកទី៥ និងជាលើកចុងក្រោយរបស់លោកផងដែរ។
ការជ្រើសតាំងថ្មីនេះ ធ្វើឡើងដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក Fumio Kishida ដែលបានប្រកាសពីការលាលែងកាលពីខែសីហាកន្លងទៅ។ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងគណបក្ស LDP ទាក់ទិននឹងការកឹបកេងលុយដែលរៃអង្គាសបានរបស់បក្ស ហើយឈានដល់ការចាប់ខ្លួនមន្ត្រីជាប់ពាក់ព័ន្ធប៉ុន្មាននាក់ កាលពីខែមករា។
គណបក្ស LDP ជាបក្សកាន់អំណាចស្ទើរតែគ្រប់អាណត្តិនៅជប៉ុន គិតចាប់តាំងពីការបង្កើតបក្សតាំងឆ្នាំ១៩៥៥មកម៉្លេះ។ មេដឹកនាំបក្ស LDP នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិរបស់ប្រទេសជប៉ុន ដោយសារតែមានសម្លេងភាគច្រើននៅក្នុងសភា។
ប្រធានថ្មីនៃបក្ស LDP នឹងត្រូវបង្រួបបង្រួមការបែកបាក់នៅក្នុងបក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ ព្រោះការធ្លាក់នៃលុយយ៉េន ក៏ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


