ព័ត៌មានអន្ដរជាតិ
លោក Netanyahu៖ អ៊ីស្រាអែលកំពុងស្វែងរកសន្តិភាព និងប្រយុទ្ធជាមួយសត្រូវដ៏ឃោរឃៅ
អ៊ីស្រាអែលកំពុងស្វែងរកសន្តិភាព ហើយនិងកំពុងប្រយុទ្ធផ្ដាច់ប្ដូរជីវិតរបស់ខ្លួននៅក្នុងការប្រឈមមុខនឹង «សត្រូវដ៏កាចសាហាវ»។ នេះជាការថ្លែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៧ខែកញ្ញា។

លោក Netanyahu បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា៖ «ប្រទេសរបស់ខ្ញុំកំពុងស្ថិតក្នុងសង្រ្គាម ប្រយុទ្ធប្ដូរជីវិត។ យើងត្រូវតែការពារខ្លួនពីឃាតករដ៏សាហាវទាំងនេះ។ ខ្មាំងសត្រូវរបស់យើងមិនត្រឹមតែចង់បំផ្លាញយើងប៉ុណ្ណោះទេ គឺពួកគេព្យាយាមបំផ្លាញអរិយធម៌ទូទៅរបស់យើង ហើយនាំយើងទាំងអស់គ្នាត្រឡប់ទៅរកយុគសម័យដ៏ខ្មៅងងឹតនៃរបបផ្តាច់ការ និងភេរវកម្ម»។
បន្ថែមពីនេះ លោក Netanyahu បានប្រាប់ថា ប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់ នឹងបន្ត ដោយរៀបរាប់ថា៖ «ដរាបណា ក្រុមហេសបូឡាជ្រើសរើសផ្លូវនៃសង្រ្គាម អ៊ីស្រាអែលគ្មានជម្រើសទេ ហើយអ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាងក្នុងការដកចេញការគំរាមកំហែងនេះ ហើយបញ្ជូនពលរដ្ឋរបស់យើងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព។ ប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនឹងបន្តរហូតដល់យើង បំពេញតាមគោលដៅរបស់យើង»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បានធ្វើការស្ដីបន្ទោសផងដែរទៅលើប្រទេសអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហេសបូឡា។ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងការពារខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់នៅលើរណសិរ្សចំនួន៧។
លោក Netanyahu បានប្រាប់កាលពីថ្ងៃទី២៧ខែកញ្ញាថា អ៊ីស្រាអែលនឹងបន្តពិភាក្សាលើសំណើបទឈប់បាញ់សម្រាប់ប្រទេសលីបង់នៅថ្ងៃខាងមុខ ខណៈដែលក្រុងវ៉ាស៊ីនតោនបានព្រមានថា ការកើនឡើងភាពតានតឹងបន្ថែមទៀតនឹងធ្វើឲ្យមានការលំបាកសម្រាប់ជនស៊ីវិលទាំងសងខាងក្នុងការត្រឡប់ទៅផ្ទះវិញ។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃទី២៦ខែកញ្ញា បានច្រានចោលការអំពាវនាវជាសកលឲ្យមានបទឈប់បាញ់ ជាមួយក្រុមហេសបូឡា។
ទន្ទឹមនោះ យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សរាប់រយនាក់រួចមកហើយនៅក្នុងប្រទេសលីបង់ និងបង្កើនការភ័យខ្លាចនៃការផ្ទុះសង្គ្រាមធំក្នុងតំបន់។
ក្រសួងសុខាភិបាលលីបង់ បានប្រកាសថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៦០០នាក់គិតចាប់តាំងពីថ្ងៃទី២៣ខែកញ្ញា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


