ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងចាយ ៨០ពាន់លានដុល្លារវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ក្រសួងដឹកជញ្ជូនថៃ កំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមវិនិយោគដ៏ធំមួយក្នុងទំហំទឹកប្រាក់ ៨០,៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស និងគាំទ្រផ្នែកដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

គម្រោងនេះនឹងផ្តោតលើការពង្រីកបណ្តាញផ្លូវដែក ធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានសំខាន់ៗ និងលើកកម្ពស់ការដឹកជញ្ជូនពណ៌បៃតង ដើម្បីកាត់បន្ថយការកកស្ទះផ្លូវថ្នល់ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបានក្នុងចំនួន ៤៥,៦លានតោននៅឆ្នាំ២០៣០។
លោក Panya Chupanich ប្រធានការិយាល័យគោលនយោបាយ និងផែនការដឹកជញ្ជូន និងចរាចរណ៍ បានប្រាប់ថា ក្រសួងកំពុងផ្តល់អាទិភាពដល់ការបំពាក់ប្រព័ន្ធអគ្គិសនីនៃការដឹកជញ្ជូនសាធារណៈ។ ផែនការរួមមានការដាក់ឲ្យប្រើប្រាស់រថយន្តក្រុងអគ្គិសនីចំនួន ៣ ១០០គ្រឿងក្នុងទីក្រុងបាងកកនៅចុងឆ្នាំ២០២៤ ដោយនឹងបន្ថែមចំនួន ១ ៥២០គ្រឿងទៀតនៅឆ្នាំ២០២៥។
ក្រសួងដឹកជញ្ជូនថៃ ក៏កំពុងពង្រីកបណ្តាញរថភ្លើងអគ្គិសនីនៅក្នុងទីក្រុងបាងកក និងតំបន់ទីប្រជុំជនរបស់ខ្លួនផងដែរ ដោយមានគោលដៅគ្របដណ្តប់លើផ្លូវដែកប្រវែង ៥៥៤គីឡូម៉ែត្រត្រឹមខែកញ្ញាឆ្នាំ២០២៥ ជាមួយនឹងតម្លៃសំបុត្រធ្វើដំណើរ១លើកចំនួន ២០បាត។
គម្រោងផ្លូវដែកសំខាន់ៗរួមមានការពង្រីកផ្លូវរថភ្លើង២ខ្សែ និងការតភ្ជាប់រថភ្លើងល្បឿនលឿន។ គំនិតផ្តួចផ្តើមចម្បងៗមានដូចជា ផ្លូវរថភ្លើងល្បឿនលឿនបាងកក-នគររាជសីមា និងគម្រោងផ្លូវដែកល្បឿនលឿនចំនួន៣ខ្សែដែលតភ្ជាប់អាកាសយានដ្ឋានដុនមឿង សុវណ្ណភូមិ និងអាកាសយានដ្ឋានអ៊ូតាប៉ាវ៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ គ្រោងសង់ផ្លូវរថភ្លើងចំនួន៩ខ្សែ តម្លៃជាង១៩ពាន់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?