Connect with us

ព័ត៌មានអន្ដរជាតិ

ភាពជូរចត់លាក់កំបាំងពីក្រោយការស្តារ​ឡើងវិញបន្ទាប់ពីទឹកជំនន់ធ្ងន់ធ្ងរនៅកូរ៉េខាងជើង

បានផុស

នៅ

ពីរខែបន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញបានវាយប្រហារប្រទេសកូរ៉េខាងជើង កិច្ចខិតខំប្រឹងប្រែង​ស្តារ​ឡើងិញនៅតែស្ថិតក្នុងកម្រិតមិនពេញលេញនៅឡើយ ខណៈលេចធ្លាយរូបភាពបង្ហាញពីស្ថានភាពដ៏លំបាកនៅកន្លែងសាងសង់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Daily NK នៅថ្ងៃទី០៨ខែកញ្ញានេះ។

(រូបភាព៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Daily NK ដែលទទួលបានរូបភាពបង្ហាញពីស្ថានភាពដ៏លំបាកនៅកន្លែងសាងសង់ឡើងវិញ ដែលកម្មករត្រូវបានបង្ខំឱ្យកាន់ភក់ដោយដៃទទេ។ ខណៈរូបថតខ្លះបង្ហាញកាលពីដើមខែតុលា បង្ហាញពីបុរស និងស្ត្រីរាប់សិបនាក់នៅ Sinuiju ខេត្ត North Pyongan ដែលធ្វើការដោយគ្មានឧបករណ៍ត្រឹមត្រូវ។

ភាគច្រើនគឺធ្វើការដោយជើងទទេ ដោយបុរសស្លៀកតែខោខ្លី និងអាវក្រោមដៃ ដោយពួកគេខ្វះសម្លៀកបំពាក់ការងារ និងឧបករណ៍សុវត្ថិភាពជាមូលដ្ឋានដូចជា ស្រោមដៃ ប៉ែល ធុងទឹក និងថង់ គឺខ្វះខាត ដែលបង្ខំមនុស្សឱ្យប្រើដៃទទេរបស់ពួកគេ​ដើម្បីធ្វើការ។

ប្រភព​​មួយ​​បាន​​ពន្យល់​ថា៖​«កន្លែង​ស្តារ​​ស្បៀង​អាហារ​សម្បូរ​តែ​មនុស្ស​ប៉ុណ្ណោះ គ្រឿងបរិក្ខារ និងការផ្គត់ផ្គង់កំពុងខ្វះខាតយ៉ាងខ្លាំង កម្មករ​សំណង់​រង​គ្រោះ​ច្រើន​ណាស់ សូម្បី​តែ​ទឹក​ក៏​ខ្វះខាត»។ រូបថតខ្លះ​ទៀត​បង្ហាញ​កម្មករ​ប្រហែល១០០ នាក់​​ឈរ​ជុំវិញ​គ្រឿងចក្រ​ធុន​ធ្ងន់​ពីរ​គ្រឿង ខណៈ​កម្មករ​មិន​អាច​លាង​សម្អាត​ខ្លួនប្រាណ​បាន​ទេ បន្ទាប់​ពី​ស្ដារ​ភក់​ពេញ​មួយ​ថ្ងៃ ហើយ​ត្រូវ​ដេក​ក្នុង​បន្ទាយ​ទាំង​ញើស​ជោក។

(រូបភាព៖ Daily NK)

ស្ថានភាពរស់នៅរបស់កម្មករដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញគឺមានភាពលំបាកវេទនាក្នុងនោះក៏ឃើញមាន បន្ទាយ​របស់​កម្មករ​ស្ត្រី​មាន​កន្លែង​ចង្អៀត​ដែល​មាន​ពិដាន​ទាប និង​កម្រាល​ឥដ្ឋ​គ្រប​ដណ្ដប់​ដោយ​កន្ទេល​ស្តើងនិង បន្ទះប្លាស្ទិកថ្លាដែលប្រើសម្រាប់បិទជញ្ជាំង រួមទាំងដំបូលគ្មានការការពារពីព្រះអាទិត្យទេ។

ប្រភពបានបន្ថែមថា៖​«ការស៊ូទ្រាំនឹងកំដៅ ការស្រេកឃ្លាន និងការខិតខំគឺលំបាកពេកហើយ ថែមទាំងមានហ្វូងសត្វ​មូស​ខាំ​ពួក​គេដែលធ្វើឱ្យវាក្លាយជានរក​ទាំង​រស់» ។ អ្នកខ្លះបាននិយាយថា«វា​ជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​មិន​ដឹង​ថា​តើ​យើង​ត្រូវ​រស់​នៅ​បែប​នេះ​ដល់​ពេល​ណា​ទេ»។

ជាមួយគ្នានេះកង្វះ​អនាម័យ​ត្រឹមត្រូវ​បាន​នាំ​ឱ្យ​មាន​ស្ថានភាព​គ្មាន​អនាម័យ​ទូទាំង​កន្លែង​សាងសង់​ឡើងវិញ។ កម្មករ​ត្រូវ​បង្ខំ​ចិត្ត​សម្របខ្លួន​ទៅ​កន្លែង​ណា​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន ខណៈការ​មិន​មានទឹកគ្រប់គ្រាន់មិនអាច​បោក​សម្លៀក​បំពាក់​បាន​បណ្តាល​ឱ្យ​មាន​ក្លិន​ស្អុយ​ពេញ​ខ្លួន។

ប្រទេសកូរ៉េខាងជើងបានទទួលរងនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ តែទោះជាយ៉ាងណាប្រទេសនេះបានប្រកាសមិនទទួលយកជំនួយពីបណ្ដាប្រទេសផ្សេងទៀយដូចជាប្រទេសកូរ៉េខាងត្បូងដែលមានបំណងបញ្ជូនជំនួយឲ្យនោះទេ​ដោយថាប្រទេសខ្លួនពឹងលើខ្លួនឯងដើម្បីជួយខ្លួនឯង។

ប៉ុន្តែ បើយោងតាមព័ត៌មានមួយចំនួនបានលេចឮថា រដ្ឋាភិបាលប្រទេសនេះបានជំរិតទារប្រាប់ពីប្រជាជនខ្លួនដែលធ្វើនូវក្រៅប្រទេសដូចជាកម្មករកូរ៉េខាងជើងដែលធ្វើការនៅប្រទេសរុស្ស៊ីជាដើម។ ជាមួយគ្នានេះក៏មានការរិតបន្តឹងជាច្រើនដូចជា ការដាក់កំហិតឲ្យប្រជាពលរដ្ឋរបស់ខ្លួនបរិច្ចាកធនធានផ្ទាល់ខ្លួនដូចជាស្រូវ អង្ករ ពោត និង ថវិការដើម្បីជួយឧបត្ថម្ភដល់ការស្ដារឡើងវិញពីគ្រោះទឹកជំនន់នេះថែមទៀត៕

(រូបភាព៖ Daily NK)
(រូបភាព៖ Daily NK)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម