Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង កាត់ផ្ដាច់​ផ្លូវ និង​ខ្សែរថភ្លើង​ទាំង​ស្រុង ដែល​តភ្ជាប់​ជាមួយ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ទី​៩​ខែ​តុលា​​​នេះ​តទៅ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នឹង​កាត់ផ្ដាច់​ផ្លូវ និង​ខ្សែ​រថភ្លើង​ទាំង​អស់ ដែល​ត​ភ្ជាប់​ទៅ​កូរ៉េ​ខាង​ត្បូង ហើយ​កងទ័ព​​កូរ៉េ​ខាង​ជើង នឹង​ផ្ដោត​ការ​ពង្រឹង​របស់​ខ្លួន​បន្ថែម​ទៀត​​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន។

(រូបភាព៖ CP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​​ទីភ្នាក់ងារព័ត៌មាន KCNA អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាម​របស់​​កូរ៉េខាងត្បូង ដែល​ខ្លួន​ហៅថា​ជា​ «រដ្ឋអរិភាពចម្បង និងជាសត្រូវចម្បងដែលមិនអាចកែប្រែ​បាន» ហើយ​វា​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការ​ដាក់​ពង្រាយ​ជាញឹកញាប់​នូវ​​សព្វាវុធ​នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់​ផង​ដែរ។

សេចក្តីប្រកាសនេះ បានបង្ហាញពីការកើនឡើង​ភាព​តានតឹង​ថែម​ទៀត​​ដែលកម្រមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយចំពោះ​សកម្មភាពនៅជិតបន្ទាត់កំណត់ព្រំដែន ដែល​បំបែកកូរ៉េទាំងពីរ។

យោធាកូរ៉េខាងត្បូង ធ្លាប់​បាន​ប្រកាស​កាលពីខែកក្កដា​ថា កូរ៉េខាងជើងបាននិងកំពុងដំឡើងគ្រាប់មីន និងរបាំងការពារ ព្រម​ទាំង​បង្កើតដីសំណល់នៅតាមព្រំដែន ដែល​មាន​ការ​ដាក់​ពង្រាយ​យោធាយ៉ាង​ច្រើន​អស់រយៈពេលជាច្រើនខែក្នុងឆ្នាំ​២០២៤៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម