ព័ត៌មានអន្ដរជាតិ
អភិបាលរដ្ឋ Florida ប្រកាសថា ហួសពេលហើយ ចំពោះអ្នកមិនជម្លៀសគេចពីព្យុះសង្ឃរា Milton
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១០ខែតុលាឆ្នាំ២០២៤ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសថា ពេលវេលានៃការជម្លៀសដោយសុវត្ថិភាពចេញពីរដ្ឋនេះដើម្បីគេចព្យុះកំណាច Milton គឺបានកន្លងផុតទៅហើយ។

ត្បិតតែឥឡូវនេះ Milton បន្ថយកម្លាំងធ្លាក់មកជាព្យុះប្រភេទទី៣ក៏ពិតមែន ប៉ុន្តែឥទ្ធិពលរបស់វានៅតែខ្លាំង ហើយលោក DeSantis ព្រមានថា អ្នកណាដែលជម្លៀសមិនទាន់ពេល សូមមានការប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន ព្រោះព្យុះនេះសាហាវណាស់ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
អ្នករដ្ឋ Florida រាប់លាននាក់ បានជម្លៀសចេញរួចទៅហើយ ដោយចរាចរណ៍តាមដងផ្លូវត្រូវកកស្ទះរាប់គីឡូម៉ែត្រ និងរាប់ម៉ោង ហើយសូម្បីតែស្ថានីយប្រេងឥន្ទនៈក៏លែងមានសាំងចាក់ឲ្យដែរ ដោយសារតម្រូវការខ្ពស់ពេក។

នៅពេលបន្ថយកម្លាំងមកត្រឹមប្រភេទទី៣ មហាព្យុះសង្ឃរា Milton នៅតែមានកម្លាំងខ្យល់ ១៩៣គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទោះព្យុះនេះមិនទាន់មកដល់ក៏ដោយ ប៉ុន្តែគ្រាន់តែចំហាយរបស់វា បានបង្កការបំផ្លិចបំផ្លាញផ្ទះរាប់រយខ្នង ថែមទាំងបោកផ្តួលរំលំដើមឈើនិងបង្គោលភ្លើងរួចទៅហើយ។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី Joe Biden ក៏អនុម័តសំណើគ្រាអាសន្នជួយដល់រដ្ឋ Florida ផងដែរ ដោយប្រកាសដាក់ពង្រាយក្រុមជួយសង្គ្រោះរាប់ពាន់នាក់ ថែមទាំងឧទ្ធម្ភាគចក្រ និងយានជំនិះ ដើម្បីឈរជើងរង់ចាំធ្វើប្រតិបត្តិការជួយសង្គ្រោះជីវិតប្រជាជន។

សូមបញ្ជាក់ជាថ្មី ព្យុះកំណាច Milton នឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។
ព្យុះនេះកើតឡើតត្រឹម២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះសង្ឃរា Helene វាយប្រហារភាគខាងត្បូងអាមេរិក សម្លាប់មនុស្សយ៉ាងតិច២២៥នាក់ ទូទាំងរដ្ឋ Florida, Georgia, South Carolina, Tennessee, Virginia និង North Carolina៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


