ព័ត៌មានអន្ដរជាតិ
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
ក្នុងកម្មវិធីរបស់ទូរទស្សន៍ Weather Channel កាលពីថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤ គេបានមើលឃើញពិធីការិនី Stephanie Abrams កំពុងនិយាយ ដោយមានវីដេអូ 3D នៅខាងក្រោយដែលបង្ហាញពីការព្យាករដ៏រន្ធត់អំពីឥទ្ធិពលវាយប្រហាររបស់មហាព្យុះសង្ឃរា Milton។

ក្នុងវីដេអូដែលនិយាយពីគ្រោះមហន្តរាយនោះ, គេឃើញថា ព្យុះ Milton នឹងបង្កជាគ្រោះទឹកជំនន់ ហូរបោកយ៉ាងសន្ធាប់ កន្លែងខ្លះទឹកហក់ឡើងដល់ទៅកម្ពស់ ៤.៥ម៉ែត្រឯណោះ ជន់លិចផ្ទះសម្បែងនិងបំផ្លាញយានយន្ត ព្រមទាំងបង្កជាគ្រោះមហន្តរាយដ៏សោកនាដកម្មទៀតផង។
មួយថ្ងៃមុននេះ សូម្បីអ្នកឧតុនិយមអាមេរិកមួយរូប ក៏សម្រក់ទឹកភ្នែកតាមកញ្ចក់ទូរទស្សន៍ផងដែរ គ្រាន់តែដឹងថា Milton បានបង្កើនឥទ្ធិពលឡើងដល់កម្រិតទី៥ ក្លាយជា «ព្យុះបិសាច» ដ៏កាចសាហាវបំផុត។

តាមការចុះផ្សាយរបស់ People, លោក John Morales បានសម្រក់ទឹកភ្នែកពេលផ្តល់ព័ត៌មានទាន់ហេតុការណ៍អំពីព្យុះ Milton លើកញ្ចក់ទូរទស្សន៍ WTVJ ដោយនិយាយទាំងភិតភ័យថា «នេះជាព្យុះសង្ឃរាដែលមិនគួរឲ្យជឿនិងមិននឹកស្មានដល់ទាល់តែសោះ។ ឲ្យខ្ញុំសុំទោស នេះដោយសារខ្ញុំរន្ធត់ចិត្តពេក»។
សូមបញ្ជាក់ជាថ្មី ព្យុះកំណាច Milton ជាមួយកម្លាំងខ្យល់២៧០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងវាយប្រហាររដ្ឋ Florida ពេញទំហឹងនៅថ្ងៃព្រហស្បតិ៍ ជាពិសេសផ្លូវរបស់ព្យុះនេះគឺចំទីក្រុង Tampa តែម្តង ខណៈអភិបាលក្រុង បញ្ជាក់ថា Milton គឺជាព្យុះសង្ឃរាកាចសាហាវបំផុតដែលទីក្រុង Tampa មិនធ្លាប់ជួបប្រទះសោះនៅក្នុងប្រវត្តិសាស្រ្តរយៈពេលជាង១០០ឆ្នាំ។

ដោយសារតែឥទ្ធិពលរបស់ព្យុះនេះ មនុស្សរាប់លាននាក់ត្រូវជម្លៀសជាបន្ទាន់ ខណៈជើងហោះហើររាប់រយជើងទៅនិងមកពីរដ្ឋ Florida ក៏ត្រូវលុបចោលផងដែរ។
យោងតាមទិន្នន័យពី FlightAware, នៅអាកាសយានដ្ឋានអន្តរជាតិ Tampa, ជើងហោះហើរចេញចំនួន១៥៨ជើង ត្រូវលុបចោលកាលពីថ្ងៃអង្គារទី៨ខែតុលា រួមជាមួយនឹងជើងហោះហើរចូលចំនួន១៨៨ ដែលសរុបទៅមានចំនួន ៣៤៦ជើង៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


