ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសឲ្យមន្ត្រីរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
លោក គីម ជុងអ៊ុន បានអំពាវនាវដល់មន្ត្រីកូរ៉េខាងជើងឲ្យប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលុបបំបាត់ការរំលោភបំពានអំណាច ដោយមានគោលបំណងរឹតបន្តឹងការក្តាប់វិន័យសង្គម និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី១១ខែតុលា។

ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង ធ្វើឡើងនៅក្នុងពិធីអបអរខួបលើកទី៧៩នៃការបង្កើតគណបក្សកម្មករ កាលពីថ្ងៃទី១០ខែតុលា។
លោក គីម បាននិយាយថា មន្ត្រីគណបក្សមួយចំនួនមាន «កង្វះខាតធ្ងន់ធ្ងរ» ដោយអនុវត្តគោលនយោបាយរបស់គណបក្សនៅក្នុងផ្លូវខុស។
លោក គីម បានបន្តថា៖ «យើងគួរតែបន្តពង្រឹងការប្រយុទ្ធរបស់យើង ដើម្បីលុបបំបាត់ការរំលោភអំណាច ការិយាធិបតេយ្យ និងទង្វើនៃការប្រមូលទ្រព្យសម្បត្តិដោយខុសច្បាប់»។ លោកបានព្រមានថា អាកប្បកិរិយាបែបនេះបានបំផ្លាញគណបក្ស និងបន្សល់ទុកស្នាមប្រឡាក់លើជីវិតនយោបាយរបស់មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ។
លោកក៏បានសង្កត់ធ្ងន់ថា មនោគមវិជ្ជាស្ថាបនិករបស់គណបក្សកាន់អំណាចរបស់លោក គឺកិច្ចខិតខំប្រឹងប្រែងដើម្បីថែទាំប្រជាជន ដោយលោកបានយកឧទាហរណ៍អំពីការផ្តល់ជម្រកដល់ជនរងគ្រោះដោយទឹកជំនន់នៅទីក្រុងព្យុងយ៉ាង និងការបង្កើតគោលនយោបាយដើម្បីអភិវឌ្ឍតំបន់ខ្សត់ខ្សោយ។
សូមបញ្ជាក់ថា មុន១ថ្ងៃនៃពិធីអបអរខួបបង្កើតបក្សរបស់ខ្លួន រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាសកាត់ផ្ដាច់ផ្លូវ និងខ្សែរថភ្លើងទាំងអស់ ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ហើយកងទ័ពកូរ៉េខាងជើង នឹងផ្ដោតការពង្រឹងរបស់ខ្លួនបន្ថែមទៀតនៅលើខ្សែបន្ទាត់ព្រំដែន។ កូរ៉េខាងជើង បានអះអាងថា នេះគឺជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមរបស់កូរ៉េខាងត្បូង ដែលខ្លួនហៅថាជា «រដ្ឋអរិភាពចម្បង និងជាសត្រូវចម្បងដែលមិនអាចកែប្រែបាន» ហើយវាក៏ជាការឆ្លើយតបទៅនឹងការដាក់ពង្រាយជាញឹកញាប់នូវសព្វាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់ផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


