ព័ត៌មានអន្ដរជាតិ
លោក ពូទីន មិនបដិសេធរបាយការណ៍អាមេរិកអំពីការបញ្ជូនទ័ពកូរ៉េខាងជើង
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន កាលពីថ្ងៃទី២៤ខែតុលាមិនបានបដិសេធរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលអះអាងថាមានការបញ្ជូនទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីនោះទេ។ ផ្ទុយទៅវិញ លោក ពូទីន បានលើកឡើងពីកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងរុស្ស៊ី និងកូរ៉េខាងជើង ហើយបានចោទប្រកាន់លោកខាងលិចថាជាអ្នកធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែធំឡើងៗ។
សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមានព័ស្តុតាងដែលបង្ហាញថា កូរ៉េខាងជើងបញ្ជូនទ័ព ៣ ០០០នាក់ទៅរុស្ស៊ី ដើម្បីច្បាំងក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាសញ្ញានៃការកើនឡើងភាពតានតឹងបន្ថែមទៀត។
លោក ពូទីន បានរៀបរាប់ពីមាត្រា៤នៃកិច្ចព្រមព្រៀងការពារគ្នារវាងរុស្ស៊ី-កូរ៉េខាងជើង ដោយនិយាយថា៖ «វាមានមាត្រាទី៤។ យើងមិនដែលសង្ស័យបន្តិចទេថា ថ្នាក់ដឹកនាំកូរ៉េខាងជើងគោរពកិច្ចព្រមព្រៀងនេះបានខ្ជាប់ខ្ជួនល្អ។ ប៉ុន្តែអ្វីដែលយើងធ្វើនៅក្នុងក្របខណ្ឌនៃមាត្រានេះគឺជាកិច្ចការរបស់ពួកយើង»។
មាត្រា៤នៃកិច្ចព្រមព្រៀង បានចែងថា បើប្រទេសណាមួយរងការវាយលុកដោយប្រដាប់អាវុធ នោះប្រទេសមួយទៀតនឹងជួយផ្ដល់ជាយោធា និងជំនួយដទៃទៀត នៅក្នុងគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមាន។ មាត្រានេះ បានបង្ហាញពីការផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង ចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
ទន្ទឹមនោះ លោក ពូទីន ក៏បានចោទប្រកាន់លោកខាងលិចផងដែរថាបានបង្កើនវិបត្តិកាន់តែខ្លាំងនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយបន្ថែមថា មន្ត្រីអង្គការណាតូមានការជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមមួយនេះ។
មេដឹកនាំរុស្ស៊ី បាននិយាយថា៖ «យើងដឹងថានរណាមានវត្តមាននៅទីនោះ មកពីប្រទេសណាតូអឺរ៉ុបមួយណា ហើយនិងរបៀបដែលពួកគេធ្វើការងារទាំងនេះ»៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ុយក្រែន ថា ទ័ពកូរ៉េខាងជើង បញ្ចប់ការបំពាក់បំប៉ន និងចូលរួមក្នុងសមរភូមិរួចហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


