ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ទ័ពកូរ៉េខាងជើង បញ្ចប់ការបំពាក់បំប៉ន និងចូលរួមក្នុងសមរភូមិរួចហើយ
តាមការបញ្ជាក់ពីចារកម្មអ៊ុយក្រែន «HUR» កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤, ទាហានកូរ៉េខាងជើង បានបញ្ចប់ការបំពាក់បំប៉នសព្វគ្រប់អស់ហើយ រួចក៏បានចូលទៅក្នុងតំបន់សមរភូមិ Kursk ជាលើកដំបូងហើយដែរ។

HUR លើកឡើងថា ទ័ពកូរ៉េខាងជើង បានទទួលការបណ្តុះបណ្តាលនៅទីតាំងយោធាចំនួន៥នាចុងបូព៌ាប្រទេសរុស្ស៊ី ហើយត្រូវឆ្លងកាត់វគ្គហ្វឹកហ្វឺនរយៈពេលជាច្រើនសប្តាហ៍ មុនពេលដាក់ពង្រាយចូលទៅប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងជាមួយអ៊ុយក្រែន។
យោងតាមព័ត៌មានចុងក្រោយពីទីក្រុងកៀវ, រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានបញ្ជូនទ័ពប្រហែល ១២ ០០០នាក់ទៅរុស្ស៊ី ដោយក្នុងនោះក៏មានមេទ័ព៣នាក់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញរឿងនេះ មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ចេញប្រតិកម្មអ្វីនោះទេ។

ការបញ្ជាក់របស់ HUR កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ព្រមានថា បើទាហានកូរ៉េខាងជើង ពិតជាចូលដៃក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន មែននោះ ពួកគេនឹងក្លាយជាគោលដៅស្រប់ច្បាប់។
មិនត្រឹមប៉ុណ្ណឹង សូម្បីប្រមុខអង្គការណាតូលោក Mark Rutte ក៏ព្រមានដែរថា បើទីក្រុងព្យុងយ៉ាង សម្រេចចិត្តធ្វើរឿងនេះមែន វានឹងក្លាយការដុតកម្តៅជម្លោះឲ្យកាន់តែរោលរាល ហើយរឿងនេះពិតជាសំខាន់ណាស់ ត្រូវគិតគូរឲ្យមែនទែន។

ឯប្រទេសកូរ៉េខាងត្បូង ឯណោះក៏គំរាមដែរថា ខ្លួននឹងផ្តល់ជំនួយសព្វាវុធនិងបញ្ជូនទាហានទៅជួយកងកម្លាំងរបស់ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ វ្ល៉ាឌីមៀរ ហ្សេលេនស្គី ដូចគ្នា បើរឿងកូរ៉េខាងជើង បញ្ជូនទ័ពទៅជួយលោក ពូទីន គឺជាការពិត។
ពាក្យចចាមអារ៉ាមអំពីការចូលខ្លួនរបស់កូរ៉េខាងជើងនៅក្នុងជម្លោះនេះ បានលេចឡើងនៅដើមខែនេះ ពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនរាយការណ៍អំពីការស្លាប់របស់ទាហានកូរ៉េខាងជើងនៅក្នុងតំបន់ Donetsk។ យ៉ាងណា គេមិនរកឃើញព័ស្តុតាងគាំទ្រការចោទប្រកាន់នេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ព្រមានកូរ៉េខាងជើង ឯកូរ៉េខាងត្បូង ក៏គំរាមបញ្ជូនទ័ព ទៅជួយអ៊ុយក្រែន ដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


