ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះ ត្រាមី
គិតត្រឹមរសៀលថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ ប្រទេសវៀតណាម បានរាយការណ៍អំពីមនុស្សស្លាប់ចំនួន៤នាក់ ដោយសារឥទ្ធិពលព្យុះត្រាមី។

តាមសេចក្តីរាយការណ៍របស់ Tuoi Tre, មនុស្សទាំង៤ដែលបាត់បង់ជីវិត គឺមាន២នាក់នៅខេត្តធឿធៀនហ្វេ ម្នាក់នៅក្វាងណាម និងម្នាក់នៅក្វាងប៊ិញ។
ក្រៅពីសម្លាប់មនុស្សហើយនោះ ព្យុះត្រាមី ក៏បង្កការបំផ្លាញបំផ្លាញធំធេងដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ បន្ទាប់ពីវាវាយប្រហារភាគកណ្តាលប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ។

លើសពីនេះ ព្យុះត្រាមី បានបំផ្លាញផ្ទះចំនួន ២៩៥ខ្នង, ជន់លិចជិត ១៥ ២០០ ខ្នង ខណៈផលដំណាំនិងដើមឈើហូបផ្លែលើផ្ទៃដី ៤៣១ហិកតាក៏ត្រូវទឹកជន់លិចផងដែរ ហើយផ្លូវថ្នល់ជាច្រើនខ្សែត្រូវរងការខូចខាតនៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ត្រាមី ដែលមានកម្លាំងខ្យល់៨៨គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាព្យុះទីប្រាំមួយដែលវាយប្រហារវៀតណាម ក្នុងឆ្នាំនេះ។

មុនមកដល់វៀតណាម ព្យុះ ត្រាមី បានបង្កទុកវេទនានៅប្រទេសហ្វីលីពីន ដោយបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់និងបាត់ខ្លួន បានកើនឡើងដល់ ១៣៦នាក់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចបន្តកើនឡើងទៀត ព្រោះនៅមានមនុស្សមួយចំនួនត្រូវជាប់ក្រោមដីបាក់សង្កត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះត្រាមី វាយប្រហារវៀតណាម ជាមួយកម្លាំងខ្យល់ល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


