ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ប្រាប់ថា ខ្លួននឹងមិនបញ្ជូនទ័ពជួយអ៊ុយក្រែននោះទេ
លោក Kim Yong-hyun រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា ប្រទេសរបស់លោកនឹងមិនពិចារណាលើរឿងបញ្ជូនកងកម្លាំងទៅជួយដល់អ៊ុយក្រែននោះឡើយ ថ្វីត្បិតមានរបាយការណ៍ជាហូរហែនាពេលថ្មីៗនេះពាក់ព័ន្ធនឹងការដាក់ពង្រាយទ័ពកូរ៉េខាងជើងទៅជួយដល់ភាគីជម្លោះម្ខាងទៀតគឺ ប្រទេសរុស្ស៊ី ក៏ដោយ។
ការលើកឡើងរបស់លោក Yong-hyun ធ្វើឡើងកាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ នៅក្នុងជំនួបជាមួយក្រុមអ្នកកាសែតនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក អំឡុងពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខប្រចាំឆ្នាំ។
ពាក់ព័ន្ធនឹងការបញ្ជូនទ័ពរបស់កូរ៉េខាងជើងជួយរុស្ស៊ី លោក Yong-hyun បានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងធ្វើការឆ្លើយតបតាមដំណាក់កាលដែលសមស្រប តែមិនមែនជាការបញ្ជូនកងកម្លាំងជួយដល់ភាគីខាងមួយឡើយនៅក្នុងសង្គ្រាមរយៈពេលជាង២ឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបានពន្យល់ថា រដ្ឋាភិបាលនឹងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយសហគមន៍អន្តរជាតិ ដោយគិតគូរពីការវិវឌ្ឍនៃស្ថានភាពនៅអ៊ុយក្រែន។
យ៉ាងណា រដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា វាពិតជាចាំបាច់ក្នុងការបញ្ជូនក្រុមត្រួតពិនិត្យ ឬក្រុមវិភាគ ដូច្នេះយោធាកូរ៉េខាងត្បូង និងរដ្ឋាភិបាលរបស់ខ្លួនអាចរៀបចំសម្រាប់ភាពអាសន្នដែលអាចកើតឡើងនាពេលអនាគត។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់ជាផ្លូវការហើយថា កូរ៉េខាងជើងពិតជាបានបញ្ជូនទ័ពប្រហែល ១០ ០០០នាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលរួមក្នុងសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បាននិយាយថា ទាហានកូរ៉េខាងជើង មួយចំនួនបានចូលកៀកប្រទេសអ៊ុយក្រែន រួចបាត់ទៅហើយ ហើយច្បាស់ណាស់ រឿងនេះពិតជាធ្វើឲ្យសង្គ្រាមនឹងកាន់តែពុះកញ្ជ្រោល និងរុញឲ្យទំនាក់ទំនងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្លាក់ចូលភាពតានតឹងកម្រិតខ្ពស់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


