Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍​អ៊ុយក្រែន៖ ទាហាន​រុស្ស៊ី ស្លាប់​ជាង​៦៩​ម៉ឺន​នាក់​នៅ​ក្នុង​សង្គ្រាម​តាំង​ពី​ឆ្នាំ​២០២២

បានផុស

នៅ

អគ្គសេនាធិការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​អ៊ុយក្រែន បាន​បង្ហោះ​​របាយការណ៍​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​​សុក្រ​នេះ​ថា រុស្ស៊ី​បាន​បាត់បង់​កង​ទ័ព​​របស់​ខ្លួន​ចំនួន ៦៩៦ ៤១០​នាក់ ចាប់​តាំង​ពី​​សង្គ្រាម​ឈ្លានពាន​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍ ក្រៅ​តែ​​ពី​ទាហាន​ស្លាប់ រុស្ស៊ី​បាន​ខូចខាត​រថក្រោះ​ចំនួន ៩ ១៦២​គ្រឿង, រថពាសដែក​ប្រយុទ្ធ​ ១៨ ៤៧០​គ្រឿង, ប្រព័ន្ធ​កាំភ្លើង​ធំ ២០ ០៣៩​គ្រឿង, ប្រព័ន្ធ​បាញ់​រ៉ុកកែត ១ ២៤៤​គ្រឿង, ប្រព័ន្ធ​​បាញ់​ទម្លាក់​យន្តហោះ​ ៩៩៤​គ្រឿង, យន្តហោះ ៣៦៩​​គ្រឿង, ឧទ្ធម្ភាគចក្រ ៣២៩​គ្រឿង, យន្តហោះ​គ្មាន​មនុស្ស​បើក ១៨ ០៨៨​គ្រឿង, មីស៊ីល​គ្រូស ២ ៦២៨​​គ្រាប់, នាវា​/ទូក​ចម្បាំង ២៨​គ្រឿង, នាវា​មុជ​ទឹក ១​គ្រឿង, ធុង/រថយន្ត​ដឹក​សាំង ២៨ ០៣៨​គ្រឿង និង​​ឧបករណ៍​ពិសេស ៣ ៥៧៩​គ្រឿង។

ពាក់ព័ន្ធ​នឹង​របាយការណ៍​នេះ ភាគី​ខាង​រុស្ស៊ី​មិន​ធ្លាប់​​បង្ហាញ​ពី​​​ទិន្នន័យ​​ផ្លូវការ​អ្វីឡើយ​អំពី​​ការស្លាប់​របស់​ទាហាន​ខ្លួន។ យ៉ាង​ណា ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ធ្លាប់​បានរាយការណ៍​​​ថា ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​មាន​ចំនួន​ជាង ៧១ ០០០​​នាក់៕

ដោយ៖ ឈាង

ចុចអាន៖ លោក Zelensky ហួស​ចិត្ត​នឹង​លោក​ខាង​លិច​ថា ស្ងាត់​មាត់​ដូច​គេ​ចុក​​រឿង​កូរ៉េ​ខាង​ជើង​បញ្ជូន​ទ័ព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម