ព័ត៌មានអន្ដរជាតិ
អគ្គរដ្ឋទូតអូស្ត្រាលីនៅអាមេរិក លុបចោលសាររិះគន់លោក ត្រាំ ពីមុនៗចេញអស់
ក្រោយលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោត លោក Kevin Rudd ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាអគ្គរដ្ឋទូតអូស្ត្រាលីបច្ចុប្បន្នប្រចាំក្រុងវ៉ាស៊ីនតោន បានលុបសារដែលបង្ហោះពីមុនៗទាក់ទងនឹងការរិះគន់ប្រធានាធិបតីថ្មីទី៤៧របស់សហរដ្ឋអាមេរិក។

លោក Rudd បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការលុបសារទាំងនោះ ពុំបានឆ្លុះបញ្ចាំងអំពីទស្សនៈនៃរដ្ឋាភិបាលអូស្ត្រាលីឡើយ ដោយបន្ថែមថា ការបញ្ចេញមតិពីលោក ត្រាំ កាលណោះ គឺលោកធ្វើឡើងក្នុងនាមជាប្រធានស្ថាប័នស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ លោកបន្តថា ការលុបនេះ គឺដើម្បីកុំឲ្យមានភាន់ច្រឡំថាជាការបញ្ចេញមតិរបស់លោកក្នុងនាមជាមន្ត្រីការទូតរបស់រដ្ឋាភិបាលអូស្ត្រាលី។
ក្នុងចំណោមសារដែលធ្លាប់បានបង្ហោះរបស់លោក Rudd មានសារមួយដែលពណ៌នាលោក ត្រាំ ថាជា «ប្រធានាធិបតីដែលមានការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។
លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយនៅថ្ងៃទី៧ខែវិច្ឆិកានេះដែរថា រដ្ឋាភិបាលលោកស្រីមានទំនុកចិត្តចំពោះសម្ព័ន្ធភាពរវាងខ្លួន និងអាមេរិក ដែលជាដៃគូសន្តិសុខដ៏ធំបំផុត ដែលបានចុះកិច្ចព្រមព្រៀង AUKUS ស្ដីពីការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកឲ្យអូស្ត្រាលី នៅក្នុងពេល១០ឆ្នាំខាងមុខ។
ពាក់ព័ន្ធនឹងរឿងរបស់លោក Rudd លោកស្រី Wong បានប្រាប់ថា លោកស្រីជឿជាក់លើសមត្ថភាពអគ្គរដ្ឋទូតរូបនេះថាអាចធ្វើការយ៉ាងល្អជាមួយរដ្ឋបាលបក្សសាធារណរដ្ឋរបស់លោក ត្រាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


