ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ធ្វើសមយុទ្ធមីស៊ីល ឆ្លើយតបការបង្កហេតុពីកូរ៉េខាងជើង
បញ្ជាការយោធាកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី៨ខែវិច្ឆិកានេះថា ខ្លួនបានធ្វើសមយុទ្ធបាញ់មីស៊ីលប៉ាលិស្ទិកមួយគ្រាប់ចូលទៅក្នុងសមុទ្រ ដើម្បីបង្ហាញពីសមត្ថភាពកងកម្លាំងរបស់ខ្លួន និងជាសារព្រមានដល់កូរ៉េខាងជើង។
យោធាកូរ៉េខាងត្បូង បានប្រាប់ថា សមយុទ្ធបាញ់គ្រាប់ពិតនេះ មានគោលបំណងបង្ហាញពីដំណោះស្រាយដ៏ខ្លាំងក្លា ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការបង្កហេតុណាមួយពីកូរ៉េខាងជើង ដោយបន្ថែមថា វាក៏គូសបញ្ជាក់ផងដែរនូវ «សមត្ថភាព និងការត្រៀមខ្លួនសម្រាប់ការវាយប្រហារជាក់លាក់ប្រឆាំងនឹងប្រភពនៃការបង្ករឿងរបស់សត្រូវ»។
មីស៊ីលនៅក្នុងសមយុទ្ធលើកនេះរបស់កូរ៉េខាងត្បូង ជាប្រភេទមីស៊ីលរយៈចម្ងាយខ្លី Hyunmoo ហើយត្រូវបាញ់ចូលទៅក្នុងសមុទ្រខាងលិចប្រទេស។
សមយុទ្ធនេះ ធ្វើឡើងបន្ទាប់ពីការបាញ់សាកល្បងមីស៊ីលចំនួន២លើករបស់កូរ៉េខាងជើង ក្នុងអំឡុងពេល២សប្ដាហ៍កន្លងទៅនេះ។
កូរ៉េខាងត្បូង បានចាប់ផ្ដើមផលិតមីស៊ីលរយៈចម្ងាយខ្លីតាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០មកម៉្លេះ ដើម្បីរារាំងការគំរាមកំហែងពីកូរ៉េខាងជើង។ កាលពីខែដើមខែតុលា កូរ៉េខាងត្បូង បានដាក់តាំងបង្ហាញជាលើកដំបូងនូវមីស៊ីលប៉ាលិស្ទិកជំនាន់ថ្មី Hyunmoo-5 របស់ខ្លួន ដែលមានសមត្ថភាពអាចបាញ់កម្ទេចលេណដ្ឋានក្រោមដីបាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


