ព័ត៌មានអន្ដរជាតិ
អាមេរិក៖ អ៊ីស្រាអែលមិនបានបំពានច្បាប់ជំនួយមនុស្សធម៌នៅហ្គាហ្សាទេ
សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃទី១២ខែវិច្ឆិកាថា អ៊ីស្រាអែលមិនបំពានច្បាប់ស្តីពីការកម្រិតជំនួយចូលក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែបានអំពាវនាវឲ្យមានដំណើរការនេះកាន់តែច្រើនឡើងបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងមួយខែបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក ចូ បៃដិន (Joe Biden) បានគំរាមដកការគាំទ្រផ្នែកយោធាមួយចំនួនឲ្យអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានផ្ញើលិខិតមួយច្បាប់កាលពីខែមុនទៅកាន់អ៊ីស្រាអែល ដើម្បីព្រមានអំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា និងដាក់ថ្ងៃផុតកំណត់នៅថ្ងៃទី១៣ខែវិច្ឆិកា ដើម្បីអនុវត្តតាមច្បាប់របស់សហរដ្ឋអាមេរិកស្តីពីការអនុញ្ញាតជំនួយមនុស្សធម៌។
នៅពេលសួរថាតើអ៊ីស្រាអែលបានបំពេញតាមការទាមទារដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បាននិយាយអំពីអ៊ីស្រាអែលថា៖ «យើងបានធ្វើការវាយតម្លៃថា ពួកគេមិនបំពានច្បាប់សហរដ្ឋអាមេរិកទេ»។
លោក Patel បានបន្ថែមថា៖ «ស្ថានភាពមនុស្សធម៌ទាំងមូលនៅហ្គាហ្សានៅតែមិនទាន់ជាទីពេញចិត្តនៅឡើយ។ ប៉ុន្តែនៅក្នុងបរិបទនៃលិខិតនោះ វាមិនមែនផ្ដោតលើថាតើយើងរកឃើញអ្វីដែលពេញចិត្តឬអត់នោះទេ វាគឺអំពីសកម្មភាពដែលយើងកំពុងមើលឃើញ។ សកម្មភាពដែលយើងបានឃើញ យើងគិតថាទាំងនេះជាជំហានក្នុងទិសដៅដ៏ត្រឹមត្រូវ»។
ការលើកឡើងរបស់អាមេរិកនេះ ត្រូវបានធ្វើឡើង បើទោះបីជាអ៊ីស្រាអែលមិនបានបំពេញតាមតម្រូវការនៃរង្វាស់ដែលបានកំណត់យ៉ាងច្បាស់នៅក្នុងលិខិតនោះ រួមទាំងការអនុញ្ញាតឲ្យមានរថយន្តដឹកទំនិញយ៉ាងតិច ៣៥០គ្រឿងក្នុងមួយថ្ងៃចូលទៅក្នុងតំបន់ហ្គាហ្សា។
លោក Patel បានប្រាប់ថា សហរដ្ឋអាមេរិកបានមើលឃើញ «វឌ្ឍនភាពមួយចំនួន» លើការអនុញ្ញាតឲ្យផ្តល់ជំនួយ រួមទាំងការបើកច្រកថ្មីចូលទៅក្នុងហ្គាហ្សា។ លោកថា៖ «បន្ទាប់ពីរយៈពេល៣០ថ្ងៃនេះ យើងកំពុងធ្វើការប៉ាន់ស្មាន និងវាយតម្លៃជានិច្ច ហើយប្រសិនបើយើងមិនឃើញមានដំណើរការជាប់លាប់ ប្រសិនបើយើងមិនឃើញលទ្ធផលនៅលើមូលដ្ឋានទេនោះ យើងនឹងធ្វើការវាយតម្លៃសមស្របអំពីការអនុលោមរបស់ពួកគេជាមួយនឹងច្បាប់អន្តរជាតិ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


