ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមលោក បៃដិន ក្រោយអនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីខ្លួន
ក្រោយមានការចុះផ្សាយព្រោងព្រាតថា រដ្ឋបាលលោក ចូ បៃដិន បានបើកដៃឲ្យអ៊ុយក្រែន បាញ់មីស៊ីល ATACMS របស់អាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ស្រាប់តែពេលនេះវិមានក្រឹមឡាំងចេញប្រតិកម្មខ្លាំងៗ ដោយព្រមានថា នេះប្រៀបបាននឹងការចាក់សាំងលើភ្លើង ហើយរឿងនេះនឹងធ្វើឲ្យជម្លោះកាន់តែរីកធំដល់អន្តរជាតិ។

តាមការចុះផ្សាយរបស់ RT, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤ថា Peskov ជំហររបស់ទីក្រុងមូស្គូលើបញ្ហានេះ ត្រូវបានលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់យ៉ាងច្បាស់រួចទៅហើយកាលពីដើមឆ្នាំ២០២៤ ដោយលោកអះអាងថា ការវាយប្រហារដែលស្នើដោយលោក ហ្សេលេនស្គី នឹងមិនអាចទៅរួចឡើយបើគ្មានការចូលរួមដោយផ្ទាល់ពីចារកម្មនិងជំនាញយោធាលោកខាងលិច។ ប្រសិនបើមានការវាយប្រហារបែបនេះមែន នោះមានន័យថា ប្រទេសណាតូកំពុងមានសង្គ្រាមជាមួយរុស្ស៊ីហើយ។
លោក Peskov លើកឡើងថា ការសម្រេចចិត្តរបស់លោកបៃដិន ឲ្យអ៊ុយក្រែនវាយចូលជ្រៅក្នុងដីរុស្ស៊ី នឹងជាការបង្កើនភាពតានតឹងនិងស្ថានភាពថ្មី ទាក់ទងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងជម្លោះនេះ។
ជុំវិញរឿងនេះ សូម្បីសមាជិកសភាជាន់ខ្ពស់រុស្ស៊ី ក៏គំរាមដែរថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន អាចបង្កជាការផ្ទុះសង្គ្រាមលោកលើកទី៣ និងការវិនាសសាបសូន្យនៃរដ្ឋអ៊ុយក្រែនទាំងស្រុង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS លោក Vladimir Dzhabarov សមាជិកសភារុស្ស៊ី បាននិយាយថា «នេះគឺជាជំហានដ៏ធំមួយឈានទៅដល់ការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី៣»។
ចំណែកឯលោក Andrei Klishas ដែលជាសមាជិកសភាមួយរូបផ្សេងទៀត ក៏បានរៀបរាប់ដែរថា «លោកខាងលិចបានសម្រេចចិត្តរួចហើយលើកម្រិតនៃការកើនឡើងភាពតានតឹង ដែលអាចបញ្ចប់នៅសល់ត្រឹមតែកាកសំណល់នៃការបាត់បង់ភាពជារដ្ឋអ៊ុយក្រែនរបស់ពួកគេទាំងស្រុង»។
ការសម្រេចចិត្តរបស់លោក បៃដិន គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលលោក ហៀបនឹងចាកចេញពីតំណែងទៅហើយ។
ប្រភពជាច្រើនបានឲ្យដឹងថា អ៊ុយក្រែន នឹងបើកការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីល ATACMS ដែលមានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រនេះឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូនដូណាល់ ត្រាំ ចោទ ចូ បៃដិន ថា ព្យាយាមបញ្ឆេះសង្គ្រាមលោកលើកទី៣ មុនឪពុកខ្លួនឡើងកាន់អំណាច
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


