ព័ត៌មានអន្ដរជាតិ
កូនដូណាល់ ត្រាំ ចោទ ចូ បៃដិន ថា ព្យាយាមបញ្ឆេះសង្គ្រាមលោកលើកទី៣ មុនឪពុកខ្លួនឡើងកាន់អំណាច
ការដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើកភ្លើងខៀវឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយចូលជ្រៅក្នុងទឹកដីរុស្ស៊ី កំពុងបង្កភាពចម្រូងចម្រាស់យ៉ាងខ្លាំង ដល់ថ្នាក់កូនប្រុសលោក ដូណាល់ ត្រាំ ចេញមុខចោទប្រកាន់ចំៗថា រដ្ឋបាលលោក ចូ បៃដិន កំពុងព្យាយាមបញ្ឆេះសង្គ្រាមលោកលើកទី៣ មុនពេលឪពុករបស់ខ្លួន ឡើងកាន់អំណាច។

កូនច្បងលោក ត្រាំ គឺ Donald Trump Jr បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកាឆ្នាំ២០២៤ថា «គេហាក់ដូចជាចង់បង្ហើបដល់ឧស្សាហកម្មយោធាថា សង្គ្រាមលោកលើកទី៣នឹងកើតឡើង មុនពេលឪពុករបស់ខ្ញុំមានឱកាសបង្កើតសន្តិភាពនិងជួយសង្គ្រោះជីវិត»។
មិនមែនតែ Donald Trump Jr ទេ សូម្បីលោក David Sacks មហាសេដ្ឋីផ្នែកបច្ចេកវិទ្យា ដែលជាម្ចាស់ជំនួយដ៏សំខាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ត្រាំ ក៏និយាយដែរថា ការដែលលោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បាញ់ចូលជ្រៅក្នុងប្រទេសរុស្ស៊ី នឹងធ្វើឲ្យស្ថានការណ៍កាន់តែក្តៅឆេះឆួល។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, លោក បៃដិន បានបើកដៃឲ្យអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់អាមេរិកបាញ់ចូលជ្រៅក្នុងប្រទេសរុស្ស៊ីហើយ ខណៈមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times និង Washington Post ថា ការយល់ព្រមនេះ គឺដើម្បីឆ្លើយតបទៅនឹងរុស្ស៊ី ដែលក៏សម្រេចចិត្តឲ្យកងទ័ពកូរ៉េខាងជើង មកជួយខ្លួនក្នុងសង្គ្រាមនេះដែរ។
ការសម្រេចចិត្តនេះទៀតសោត គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់របស់សហរដ្ឋអាមេរិក ហើយកើតឡើងស្របពេលលោក បៃដិន ហៀបនឹងចាកចេញពីតំណែងទៅហើយ។
ប្រភពជាច្រើនបានឲ្យដឹងថា អ៊ុយក្រែន នឹងបើកការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយប្រើមីស៊ីល ATACMS ដែលមានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រនេះឯង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត លោក បៃដិន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលជ្រៅក្នុងដីរុស្ស៊ីហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


