ព័ត៌មានអន្ដរជាតិ
ដោយមិនរាប់បញ្ចូលហេសបូឡា ទាហានលីបង់ស្លាប់កើនដល់៤០នាក់ក្នុងការវាយប្រហារដោយអ៊ីស្រាអែល
យោធារបស់ប្រទេសលីបង់ និងក្រសួងសុខាភិបាលបានឲ្យដឹងថា ទាហានលីបង់បីនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមូលដ្ឋានទ័ពមួយនៅក្នុងទីក្រុង Sarafand ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលជនស៊ីវិលយ៉ាងហោចណាស់១៧នាក់ដែលរស់នៅក្បែរកន្លែងនោះបានរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ខែវិច្ឆិកានេះ។

យោធាលីបង់បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីល្ងាចថ្ងៃអង្គារថា៖«សត្រូវអ៊ីស្រាអែលបានកំណត់គោលដៅលើមជ្ឈមណ្ឌលកងទ័ពនៅក្នុងទីក្រុង Sarafand នៅភាគខាងត្បូង សម្លាប់ទាហានរបស់យើង៣នាក់»។
ចំណែក ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្ស១៧នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសក្នុងរយៈពេល២៤ម៉ោងមុនបានសម្លាប់មនុស្ស ២៨នាក់ និងរបួស១០៧ នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣ ដល់ទៅ ៣៥៤៤នាក់បានស្លាប់ និងជាង ១៥០០០នាក់ទៀតរងរបួស។
អ្នកនាំពាក្យរបស់កងទ័ពលីបង់ លោក Fadi Eid បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) មុនពេលការវាយប្រហារនៅ Sarafand ថាទាហាន៣៨នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំមុន ហើយជនរងគ្រោះចុងក្រោយចំនួនបីនាក់បានធ្វើឱ្យចំនួនកងទ័ពលីបង់ស្លាប់កើនឡើងដល់ ៤១ នាក់។

ពាក់ព័ន្ធបញ្ហានេះរដ្ឋាភិបាលប្រទេសលីបង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនគ្រោងនឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពី «ការវាយប្រហារម្តងហើយម្តងទៀត» ដោយអ៊ីស្រាអែលលើកងទ័ពរបស់ខ្លួន ហើយបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលពីបទរំលោភច្បាប់អន្តរជាតិម្តងហើយម្តងទៀត។
កាលពីព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិអ៊ីតាលីបានរាយការណ៍ថា គ្រាប់រ៉ុកកែតចំនួនប្រាំបីបានវាយប្រហារលើទីស្នាក់ការកណ្តាលរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UNIFIL នៅ Chama ភាគខាងត្បូងប្រទេសលីបង់ ហើយកងរក្សាសន្តិភាពបានរងរបួសនៅក្នុងការផ្ទុះគ្រាប់រ៉ុក្កែតនៅតំបន់ Ramyah ក្បែរនោះ។
កងរក្សាសន្តិភាពជាង ២០ នាក់បានរងរបួសក្នុងរយៈពេល ២ ខែចុងក្រោយនេះ ហើយមូលដ្ឋាន UNIFIL ជាច្រើនត្រូវបានខូចខាតដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល តែអ៊ីស្រាអែលបានអះអាងថាជាអចេតនានិងបាន ចោទមូលដ្ឋានរក្សាសន្តិភាព UNIFIL ថាបានការពារក្រុមយុទ្ធជនហេសបូឡា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


